ព័ត៌មានទាន់ហេតុការណ៍៖

យុវជន​-យុវតី​ គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀន​បំផ្លាញ​អនាគត​របស់​អ្នក​! ខណៈ​ថ្ងៃ​ទី១៤​ ឧសភា​នេះ​ សមត្ថកិច្ច​ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ១០៣នាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ១០៣ នាក់ (ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២២ករណី ទូទាំងប្រទេសនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ។​ ដូច្នេះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! សូម​យុវជន​និង​យុវតី​គ្រប់រូ​បគួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​! 

ក្នុងចំណោមជនសង្ស័យចំនួន ១០៣នាក់ រួមមាន៖​ ជួញដូរ ៤ករណី ឃាត់ ៧៨នាក់(ស្រី ១នាក់),ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១២នាក់(ស្រី ២នាក់),ប្រើប្រាស់ ៨ករណី ឃាត់ ១២នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៤ ខែឧសភា រួមមាន៖មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)ស្មេីនិង​ ២៨០,៦៥ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៣អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំងនគរបាល​ជាតិ​ ០៩អង្គភាព

*១ / បាត់ដំបង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,០៣ក្រាម។

*២ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ១១៦,៣៦ក្រាម។

*៣ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៦ក្រាម។

*៤ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,១៥ក្រាម។

*៥ / រាជធានីភ្នំពេញ៖ ប្រើប្រាស់ ៧ករណី ឃាត់ ១១នាក់។

*៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,០៥ក្រាម។

*៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ស្រី ១នាក់ ចាប់យកIce ១,០៩ក្រាម។

*៨ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១១៦,៦៥ក្រាម។

*៩ / ស្វាយរៀង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៨៩ក្រាម។

ដោយឡែក​កម្លាំងកងរាជអាវុធហត្ថរាជធានី និងខេត្ត​ ៤អង្គភាព

*១ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤,៤៩ក្រាម។

*២ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៤ក្រាម។

*៣ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៧១នាក់ ចាប់យកIce ៣៤,៣៤ក្រាម។

*៤ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ៣,១០ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖