ភ្នំពេញ ៖ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ២ថ្ងៃនេះ ហាក់បង្ហោះព្រោងព្រាតពីរឿងរ៉ាវ របស់នារីស្អាត «វ៉ាឌី ភាលី អតីតបេក្ខភាព The Voice» បង្ហោះមានវីដេអូ ស្រែកទ្រហ៊ោយំ ខណៈប្តីក្បត់មានស្រីក្រៅ រួចដឹកមកដាក់ក្នុងឡានបញ្ឈឺថែមទៀត ។
គេបានលើកឡើងថា ៖ ស្រីណាមិនឈឺ នារីណាមិនយំ មិនឆ្អែតចិត្ត មើលចុះ វ៉ាឌី ភាលី អតីតបេក្ខភាព The Voice ផុសទាំងឈឺចាប់ ត្រូវប្តីចុះចេញពីផ្ទះ ៦ខែទៅមានស្រីពេលមកវិញ សុំនាងលែង ដោយនាងនិយាយថា«រឿងដែលកប់ទុកក្នុងចិត្តរយៈពេល ៦ខែ។
នាងថា ជាស្រីប្តីរត់ចោល កូន២ ដែលរៀបការពេញច្បាប់ ប្តីចេញទៅមានស្រី ទៅចោលខ្ញុំដោយមិនមានទំនួលខុសត្រូវ ទុកកូន ទុកប្រពន្ធចោល លុយធានាគារក៏មិនជួយបង់ លុយកូនរៀនក៏មិនរវល់ សូម្បីតែខលមកសួរសុខទុក្ខម្តងក៏គ្មាន !
បងទៅបាត់ពីខ្ញុំរយៈពេល៦ខែហើយ នៅពេលដែរcallមកខ្ញុំគឺcallហៅខ្ញុំអោយទៅផ្តិតមេដៃលែងលះគ្នាសោះ បងប្រាប់អោយខ្ញុំដោះលែងបង ! ទាំងដែលបងទៅបាត់ចោលខ្ញុំនឹងកូន…..?
មិននឹកស្មានថា៦ខែនេះខ្ញុំតែងតែមិនមាត់មិនករទោះដឹងរឿងបងនឹងស្រីរបស់បងដែលកំពុងសប្បាយមានក្តីសុខជាមួយគ្នាគ្រប់បែបយ៉ាង តែខ្ញុំនៅតែខំប្រឹងរកសុីគ្មានពេលសំរាកដើម្បីយកលុយមកចិញ្ចឹមកូន នឹងបង់លុយធានាគារដែលបងនឹងខ្ញុំយករួមគ្នា. ដឹងហើយថាខ្ញុំចិញ្ចឹមកូនផង បង់សាលាកូនរៀនផង 😭😭 ខ្ញុំហត់ណាស់ ចង់បញ្ចប់ជីវិតខ្លួនឯងម្តងៗ តែឃើញមុខកូនទាំង 2 គិតបកមកវិញ……..»។
ក្រោយមក ពេជ្រ សោភា បាន បញ្ចេញ សារ លើកទឹកចិត្ត ដល់ អតីត កូនក្រុម របស់ ខ្លួន នាង វ៉ាឌី ភាលី ឲ្យ មានការ ភាពរឹងមាំ ឡើង បន្ទាប់នាងបាន ជួប បញ្ហា គ្រួសារ មិនចុះសម្រុងនឹងគ្នា ។
ជុំវិញបញ្ហានេះ តារាចម្រៀងអ្នកនាង ពេជ្រ សោភា បានបញ្ចេញសារលើកទឹកចិត្តដល់ អតីតកូនក្រុមរបស់ខ្លួន ក្នុងកម្មវិធី The Voice Cambodia នាង វ៉ាឌី ភាលី ឲ្យ មានការភាពរឹងមាំឡើង បន្ទាប់បេក្ខនារីរូបនេះបានជួបបញ្ហាគ្រួសារ យ៉ាងស្រួចស្រាល ផ្អើលពេញបណ្តាញសង្គម ។
សូមបញ្ជាក់ថា ៖ អតីតបេក្ខនារី TheVoice Cambodia រដូវកាលទី៣ បានបង្ហោះសារ ទម្លាយរឿងរ៉ាវគ្រួសារដែលជួបភាពរកាំរកូសខ្លាំង អមដោយរូបភាពប្រទូសរ៉ាយ គ្នាជាមួយនឹងស្វាមីតាមបណ្តាញសង្គម បន្ទាប់ពីដឹងថាស្វាមីរបស់នាង បានលួច ទាក់ទងស្រីរហូតសុំនាងលែងលះថែម ទៀតផងដែរ ។
ក្រោយឃើញរឿងរ៉ាវមួយនេះ ដែលត្រូវ បានគេ ចែកចាយតាមបណ្តាញសង្គមនោះ ក្នុងនាមជាអតីតគ្រូបង្ហាត់ម្នាក់នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ តារាចម្រៀងអ្នកនាង ពេជ្រ សោភា បាន បញ្ចេញសារលើបណ្តាញសង្គម ដោយ បានលើកទឹកចិត្តទៅកាន់ វ៉ាឌី ភាលី ឲ្យ មានភាពរឹងមាំ និងញញឹមទៅមុខជាមួយនឹង រឿងថ្មី ។
ពេជ្រសោភាបានបង្ហោះសារថា ៖ រឹងមាំ ណាអូន ស្តាប់អោយបានអូនមិនបានបាត់បង់ មនុស្សស្មោះទេ គេទេអ្នកបាត់បង់មនុស្ស ល្អពូកែឆ្លាតមួយទៀត ដោះលែង ជូនពរគេ ចុះ យើងអស់កម្មហើយ បងជឿថា ភាលី របស់បងអាចធ្វើបាន អូនមេម៉ាយ អីឡូវ ! ឡូយណាស់ បើចង់ យំ..យំ អោយអស់ ប្រាប់ខ្លួនឯងថា ខ្ញុំជាហើយ ញញឹមដើរទៅ មុខជាមួយនឹងរឿងថ្មីៗណា ។
សូមរម្លឹកក្នុងវីដេអូ មានអ្នកគាំទ្រ វ៉ាឌី ភាលី ខ្លាំង ហើយស្តីបន្ទោសឱ្យភាគីខាងប្តី ថាអាក្រក់រូបហើយចិត្តអាក្រក់ទៀត ! គេសំដៅថា វ៉ាឌី ភាលី នៅស្អាតណាស់ មិនត្រូវទទួលការឈឺចាប់ពីបុរសបែបនេះឡើយ តទៅទៀតទេ ។
ដោយឡែកបុរសជាប្តី ចង់មានស្រីថ្មី ហើយថាខ្លួនរៀបការក៏ដោយ ក៏មិនមែនជាប្រពន្ធស្របច្បាប់ដែរ ព្រោះអត់មានសំបុត្រអាពាហ៍ពិពាហ៍(អេតាសុីវិល) ។ ក្នុងករណីទើបគេបង្ហោះតែរឿង សំបុត្រអាពាហ៍ពិពាហ៍ ដែលខ្ចីពាក្យបារាំងប្រើថា (អេតាសុីវិល)នោះ ។ គេបានសរសេរថា ៖ «តើអ្វីដែលគេកំពុងល្បីក្នុងបណ្តាញសង្គមរឿង(អេតាសុីវិល) បានបង្រៀបអ្វីខ្លះដល់អ្នក?» ។
អ្នកខ្លះបង្ហោះថា៖ ផលប្រយោជន៍នៃការចុះសំបុត្រអាពាហ៍ពិពាហ៍ (អេតាសុីវិល)
អត្ថប្រយោជន៍ នៃ សំបុត្រ អាពាហ៍ពិពាហ៍ ឬ អេតាស៊ីវិល មាន ដូចជា ៖
១- ជា ប្ដី ប្រពន្ធ ស្របតាម ផ្លូវច្បាប់ ដែល មិនអាច រំលាយ ទៅ វិញ បាន តាម ទំនើងចិត្ត របស់ខ្លួន ឡើយ ពោល គឺ មានតែ អំណាច តុលាការ ទើប អាច កាត់សេចក្តី លែងលះ បាន ។
២- ទ្រព្យសម្បត្តិ រួម ក្រោយ អាពាហ៍ពិពាហ៍ ត្រូវ ចែកគ្នា ស្មើ នៅពេល លែងលះ ។
៣- កាន់តែ មាន សុភមង្គល និង ជឿទុកចិត្ត គ្នា ពេល មាន សំបុត្រ អាពាហ៍ពិពាហ៍ ។
៤- ទទួល មរតក ស្របច្បាប់
៥- ចុះ សំបុត្រ កំណើត ឬ បញ្ជាក់ សំបុត្រកំណើត កូន
៦- ធ្វើ ប្លង់ ដី / ផ្ទះ
៧- ធ្វើ សៀវភៅ ស្នាក់នៅ សៀវភៅ គ្រួសារ
៨- ការពារ ប្រឆាំង នឹង ទ្វេពន្ធភាព ( ការពារ ប្រឆាំង ការ មាន ប្ដី ច្រើន ឬ មាន ប្រពន្ធ ច្រើន )
៩- ជួយ ការពារ ទ្រព្យសម្បត្តិ រួម របស់ ប្ដី / ប្រពន្ធ
១០- ទទួល អាហារកិច្ច ពេល ឪពុកម្ដាយ លែងលះ គ្នា
១១- គ្មាន អំពើហិង្សា ចំពោះ កូន
១២- ការគាំទ្រ ដល់ កូន ។
ចំពោះ ភាគី ខាង ប្រុស ឬ ស្រី រួមរស់ ជា ប្តី ប្រពន្ធ តែ មិនបាន រៀបការ តាមច្បាប់ ហើយ ពេល ដែល ភាគី ណាមួយ លួច ទៅ មាន ស្រី ឬ ប្រុស ថ្មី តើ ភាគី មួយៗ អាចមាន សិទ្ធិ ប្តឹង បាន ទេ ?
ទាក់ទង ភាគី ខាង ប្រុស ឬ ស្រី រួមរស់ ជា ប្តី ប្រពន្ធ តែ មិនបាន រៀបការ តាមច្បាប់ ហើយ ពេល ដែល ភាគី ណាមួយ លួច ទៅ មាន ស្រី ឬ ប្រុស ថ្មី គឺ ភាគី មួយៗ មិនអាច ប្តឹង គ្នា បានទេ ព្រោះ ភាគី នីមួយៗ មិនបាន បំពេញ លក្ខខណ្ឌ ច្បាប់ បាន តម្រូវឱ្យ ភាគី នីមួយៗ ត្រូវ ទៅ ចុះ កិច្ចសន្យា អាពាហ៍ពិពាហ៍ នៅមុខ មន្ត្រី អត្រានុកូលដ្ឋាន រួម នឹង សាក្សី ចំនួន ២ នាក់ ដែល ជា នីតិជន ។
ចំពោះគ្រួសារ នារីស្អាត «វ៉ាឌី ភាលី អតីតបេក្ខភាព The Voice» ជារឿងឯកជន គ្រាន់តែសង្គមមិនចង់ឃើញ ទង្វើមនុស្សគ្មានសីលធម៌បែបនេះប៉ុណ្ណោះ៕
ដោយ ៖ សិលា