ព័ត៌មានទាន់ហេតុការណ៍៖

Bellingham រកបានគ្រាប់បាល់ទី១៩ ជួយ Real Madrid ឈ្នះ Alaves

ចែករំលែក៖

ខ្សែបម្រើឆ្នើម Jude Bellingham បានស៊ុតបញ្ចូលទីគ្រាប់ទី១៩នៅ La Liga របស់គាត់ ខណៈដែលម្ចាស់ជើងឯក Real Madrid បានយកឈ្នះលើក្រុម Alaves នៅកីឡដ្ឋាន Santiago Bernabeu ក្នុងលទ្ធផល៥ទល់០កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ឧសភានេះ។

កីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានបើកការស៊ុតបញ្ចូលទីក្នុងការប្រកួតដំបូងរបស់ Real Madrid ចាប់តាំងពីការទទួលបានពានរង្វាន់ La Ligaនៅពេលដែលគាត់បានដឹកនាំការបញ្ជូនបាល់របស់ Toni Kroos នៅនាទីទី១០

គ្រាប់​បាល់​របស់ Bellingham បាន​ធ្វើ​ឱ្យ​គាត់​បាន​ដេញ​តាម​ពី​ក្រោយ​ខ្សែ​ប្រយុទ្ធ Artem Dovbyk របស់ Girona ​គ្រាប់​ក្នុង​ការ​ប្រជែង​ដណ្តើម​ស្បែក​ជើង​មាស​ជាមួយ​នឹង​ការ​ប្រកួត​លីក​ចំនួន​ដែល​នៅ​សល់ក្នុងរដូវកាលនេះ

ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Vinicius Jr បាន​រក​គ្រាប់​បាល់​នាំ​មុខ​គ្រាប់​របស់ Real Madrid នៅ​នាទី​ទី២៧ ដោយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ពីការបញ្ជូនរបស់កីឡាករ Eduardo Camavinga

Federico Valverde រកបានគ្រាប់បាល់នាំទី៣ នៅលើការវាយលុកនៃតង់ទី១ ជិតនឹងចប់ម៉ោងទៅហើយ ជាមួយនឹងការស៊ុតបញ្ចូលទីយ៉ាងល្អពីការបញ្ជូនបាល់របស់ខ្សែបម្រើ Bellingham

អ្នកចាំទីសញ្ជាតិបែលហ្ស៊ិក Thibaut Courtois បានចាប់ផ្តើមចូលមកជំនួសកីឡាករ Andriy Lunin និងបានធ្វើការសង្គ្រោះដ៏អស្ចារ្យជាច្រើនដែលធ្វើឱ្យគ្រូបង្វឹក Real Madrid លោក Carlo Ancelotti មានការសម្រេចចិត្តដ៏លំបាកថា តើនរណានឹងបង្ហាញខ្លួនជាជម្រើសដំបូងពេលប្រកួតទល់នឹងក្រុម Borussia Dortmund នៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ខាងមុខ។

កីឡាករ​វ័យ​ក្មេង​តួគី Arda Guler បាន​រក​គ្រាប់​បាល់​បញ្ចូល​ទីគ្រាប់ទី៥ ​នៅ​នាទីទី៨១ ដោយ​ការ​ស៊ុត​បញ្ចូល​ទី​ចេញពីតំបន់ជ្រុងផុតដៃអ្នកចាំទីរបស់ក្រុម Alaves

បច្ចុប្បន្ន Real Madrid នៅសល់តែ១ប្រកួតទៀតប៉ុណ្ណោះ ក្នុងការតាមស្មើកំណត់ត្រាក្លិបរបស់ពួកគេក្នុងការប្រកួតនៅក្របខ័ណ្ឌ La Liga ចំនួន៣១ប្រកួត ដែលមិនធ្លាប់ចាញ់ ដែលក្លិបធ្លាប់ធ្វើបានក្នុងរដូវកាល១៩៨៩-១៩៩០ ៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖