ស្ទើរតែគ្រប់ប្រទេសជុំវិញពិភពលោក អត្រាកំណើតមាននិន្នាការធ្លាក់ចុះយ៉ាងខ្លាំង។ ពិភពលោកកំពុងប្រឈមមុខនឹងព្រឹត្តិការណ៍ប្រជាសាស្រ្តពិសេសមួយ។ វាត្រូវបានគេព្យាករថា អត្រានៃការមានកូនជាសាកល ដែលជាចំនួនមធ្យមនៃកុមារដែលកើតនិងនៅរស់ក្នុងជីវិតរបស់ស្ត្រី នឹងធ្លាក់ចុះក្រោមកម្រិតដែលត្រូវការ ដើម្បីរក្សាចំនួនប្រជាជននៅកម្រិតបច្ចុប្បន្ន។
យោងតាមកាសែត Wall Street Journal បានឱ្យដឹងថា ស្ទើរតែគ្រប់ប្រទេសក្នុងពិភពលោក អត្រាកំណើតកំពុងធ្លាក់ចុះក្នុងចំណោមស្ត្រីពេញវ័យ ក៏ជាកម្លាំងពលកម្មយ៉ាងសំខាន់ផងដែរ ។ កត្តាប្រជាសាស្រ្តជាធម្មតាកើតឡើងយឺតៗ ទោះជាយ៉ាងណាក៏ដោយ ការថយចុះភ្លាមៗនៃអត្រាកំណើត (ទារកកើតតិច) បានកើតឡើងយ៉ាងឆាប់រហ័ស ជាពិសេសក្នុងទ្រង់ទ្រាយធំ ដែលធ្វើអោយមនុស្សជាច្រើនភ្ញាក់ផ្អើល។
យោងតាមទស្សនៈរបស់អ្នកប្រជាសាស្រ្តជាច្រើននាពេលបច្ចុប្បន្ននេះ អត្រានៃការមានកូនជំនួស – កម្រិតដែលត្រូវការដើម្បីរក្សាទំហំប្រជាជនដែលមានស្ថិរភាព – ទូទាំងពិភពលោកគឺប្រហែល 2.2 ។ ពោលគឺចំនួនកុមារដែលស្ត្រីម្នាក់ៗត្រូវការដើម្បីរក្សាចំនួនប្រជាជនទូទាំងពិភពលោកគឺ 2.2 កុមារ ។ ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានធ្លាក់ចុះក្រោមកម្រិតនេះយូរមកហើយ ហើយបានកត់ត្រានូវចំនួនទាបបំផុតនៃកុមារ 1.62 នាក់សម្រាប់ស្ត្រីម្នាក់ៗ ក្នុងឆ្នាំ 2023។ ទន្ទឹមនឹងនោះ កូរ៉េខាងត្បូងបច្ចុប្បន្នមានអត្រាកំណើតទាបបំផុតក្នុងពិភពលោក គឺត្រឹមតែ 0.62 នាក់/សម្រាប់ស្ត្រីម្នាក់។
នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់មួយចំនួន អត្រាមានកូនបានធ្លាក់ចុះក្រោមកម្រិតជំនួសក្នុងទសវត្សរ៍ឆ្នាំ 1970 នេះក៏កំពុងកើតឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។ កាលពីឆ្នាំមុន បើទោះបីជាបានវ៉ាដាច់ប្រទេសចិន ដើម្បីក្លាយជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកក៏ដោយ ក៏ប្រទេសឥណ្ឌាបានកត់ត្រាអត្រាកំណើតទាបជាងកម្រិតជំនួសគឺនៅកូន 2 នាក់ក្នុងចំណោមស្ត្រីម្នាក់ម្នាក់។
នៅក្នុងប្រទេសជាច្រើន រដ្ឋាភិបាលចាត់ទុកបញ្ហានេះជាបញ្ហាជាតិបន្ទាន់។ ពួកគេបារម្ភថា កម្លាំងការងារធ្លាក់ចុះ កំណើនសេដ្ឋកិច្ចយឺត និងមូលនិធិសោធននិវត្តន៍ធ្លាក់ចូលទៅក្នុងវិបត្តិហិរញ្ញវត្ថុ។ ទន្ទឹមនឹងនោះគឺជាការភ័យខ្លាចនៃសង្គមមួយដែលមានកុមារតិចជាងមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ។
ការថយចុះចំនួនប្រជាជន និងការបែងចែកជាសាកលកំពុងធ្វើឱ្យមនុស្សជាច្រើនមានចម្ងល់ថា តើប្រទេសមហាអំណាចដូចជាសហរដ្ឋអាមេរិក ចិន… អាចរក្សាជំហររបស់ពួកគេបានដែរឬទេ។ អ្នកប្រជាសាស្រ្តមួយចំនួនព្យាករថាចំនួនប្រជាជនពិភពលោកទំនងជានឹងចាប់ផ្តើមធ្លាក់ចុះក្នុងរយៈពេល 40 ឆ្នាំខាងមុខ។
អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ដែលទំនងជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនៅឆ្នាំនេះ ធ្លាប់បាននិយាយថា ការធ្លាក់ចុះនៃការមានកូនគឺជាការគំរាមកំហែងដ៏ធំធេងចំពោះអរិយធម៌លោកខាងលិច សូម្បីតែខ្លាំងជាងបើប្រៀបធៀបទៅនឹងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន។
កាលពីមួយឆ្នាំមុន នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បាននិយាយថា ការថយចុះយ៉ាងខ្លាំងនៃអត្រាកំណើត – អត្រានៃកុមារកើតទាប ។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីអុីតាលី Giorgia Meloni កំពុងផ្តល់អាទិភាពដល់ការបង្កើន “GDP ប្រជាសាស្រ្ត” របស់ប្រទេស៕ ដោយ៖ ធីរីណា
រូបថត៖ VnEconomy