ខេត្តកំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានថ្លែងថា ជាទូរទៅខ្ញុំតែងតែត្រួតពិនិត្យសភាពការណ៍រួមតាមរយៈ Camera សុវត្ថិភាពដែលបានតំឡើងមិនក្រោម ៥០ដងទេក្នុងមួយថ្ងៃៗ។
លោកស្នងការខេត្ត បានថ្លែងបញ្ជាក់ថា ជាពិសេសគឺនៅពេលយប់តែម្តង នេះជាហេតុផលដែលខ្ញុំតែងតែចូលគេងនៅយប់ជ្រៅ ពីព្រោះខ្ញុំត្រូវធានាឱ្យបាននូវសន្តិសុខសុវត្ថិភាពសណ្តាប់ធ្នាប់សារធារណៈជូនបងប្អូនទាំងអស់គ្នា ហើយវាជាភារៈកិច្ចដ៏សំខាន់បំផុតសំរាប់រូបខ្ញុំ ។
សូមជម្រាបជូនថា លោកឧត្តមសេនីយ៍ទោស្នងការ តែងតែយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្ត ជាពិសេសបង្រ្កាបបទល្មើសលួច ឆក់ ក្មេងទំនើង និងបទល្មើសផ្សេងៗទៀត៕
ដោយ៖ តារា