ព័ត៌មានទាន់ហេតុការណ៍៖

នារីៗដែលតែងតែនិយមដើរលេងយប់ គួរប្រុងប្រយ័ត្ន ! ខណៈអ្នករត់កង់បីឥណ្ឌាឃើញនាងស្រវឹងក៏ហ៊ានលូកលាន់ !

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់បានផឹកស្រាស្រវឹង និងបានហៅកង់បីឥណ្ឌា ដើម្បីជូននាងទៅផ្ទះ ស្រាប់តែប៉ះចំអ្នកបើកបរបន្លំ បានហៅគ្នាមកលូកលាន់រាងកាយនាង រួចជូននាងទៅទម្លាក់ចោល តែសំណាងនាងបានថតស្លាកលេខកង់បីឥណ្ឌានោះទាន់ ស្លាកលេខកង់បីនោះគឺ PP-1IR-4328 ( P59678 )។ 

តាមរយៈ ( ព័ត៌មានបឋម ) បានឱ្យដឹងថា ៖  នៅវេលាម៉ោង៤និង០០នាទីទៀតភ្លឺ ត្រូវនឹងព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ មាននារីដ៏ស្រស់ស្អាតម្នាក់ បានបុកឃីង passapp ដែលបំពាក់ផ្លាកលេខភ្នំពេញ 1IR-4328 បម្រុងនឹងទៅផ្ទះ គ្រាន់តែឮថាភ្ញៀវស្រវឹងក៏ ឌុបទៅកន្លែងស្ងាត់ រួចក៏ហៅបក្សពួកម្នាក់ទៀត  មកធ្វើសកម្មភាពលូកលាន់បំពានរាងកាយនារីជាភ្ញៀវក្រោយពីធ្វើសកម្មភាពហើយ ក៏ឌុបនារីភ្ញៀវមកទម្លាក់ចោលរួចក៏បើកpassapp រត់គេចខ្លួនបាត់ស្រមោល  បន្សល់ទុកតែនាទីជាភ្ញៀវនៅនៅទីតាំងកន្លែងកើតហេតុ បានបង្កអោយមានការភ្ងាក់ផ្អើលដល់អ្នកធ្វើដំណើរនៅលើផ្លូវនោះទាំងយប់តែម្តង។

ហេតុការណ៍ខាងលើនេះកើតទ្បើងនៅតាមបណ្តោយផ្លូវ 271 សង្កាត់ អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នៅព្រឹកនេះថា ៖ ខ្ញុំបានធ្វើកិច្ចការនេះហើយ តាមជំនាញ ដើម្បីស្វែងរកជនសង្ស័យ ក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ ខណៈសមត្ថកិច្ចកំពុងធ្វើការហៅខាងជនរងគ្រោះមកសួរនាំសិន ៕ 

ដោយ ៖ សិលា


ចែករំលែក៖