ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពអនុវត្តការងារលើគម្រោងថែទាំខួប, គម្រោងជួសជុលផ្លូវដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងគម្រោងថែទាំប្រចាំ នៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ សកម្មភាពអនុវត្តការងារលើគម្រោងថែទាំខួប, គម្រោងជួសជុលផ្លូវដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងគម្រោងថែទាំប្រចាំ  របស់មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តបាត់ដំបង លើផ្លូវជាតិលេខ ៥,៥៧B , ៥៧B១,  ផ្លូវខេត្តលេខ ១៥៧, ១៥៧A, ១៥៧០B,១៥៧១,១៥៧១A និង១៥៧៧A១ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៤   

១. បន្តការងារជួសជុលផ្លូវជាតិលេខ ៥ ៖ ការងារស្រោចកៅស៊ូ និងក្រាលថ្ម ១២មម ចន្លោះគ.ម២៩៧+៤០០ ដល់គ.ម២៩៧+៥៥០ ស្ថិតក្នុងឃុំជ្រៃ ស្រុកថ្មគោល។

២. បន្តការងារជួសជុលផ្លូវខេត្តលេខ ១៥៧A ៖ ការងារកៀរកិនបង្ហាប់ចាក់ថ្មម៉ិច ស្រទាប់ទី១ ធ្វើគ្រឹះសំខាន់ ចន្លោះគ.ម១៨+៤៥០ ដល់គ.ម១៨+៦០០ ស្ថិតក្នុងឃុំបាយដំរាំ ស្រុកបាណន់។

៣. បន្តការងារជួសជុលផ្លូវខេត្តលេខ ១៥៧១ ៖ ការងារពង្រីកតួថ្នល់ ដោយកាយដីគ្មានគុណភាព រួចដឹកចេញ  និងចាក់ដីល្បាយថ្ម បំពេញតួថ្នល់ ធ្វើគ្រឹះរង ចិញ្ចើមផ្លូវ ចន្លោះគ.ម០០+២០០ ដល់គ.ម០០+៤៥០ (ខាងឆ្វេង) ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង។

៤. បន្តការងារថែទាំផ្លូវជាតិលេខ ៥៧B ៖ ការងារជួសជុលកម្រាលផ្លូវ ដោយស្រោចកៅស៊ូ ជួសជុលលុបសំបុកមាន់ ចន្លោះគ.ម៥៤+០០០ ដល់គ.ម៧១+០០០ ស្ថិតក្នុងឃុំបួរ ស្រុកភ្នំព្រឹក និងការងារកាត់ឆ្ការសម្អាតព្រៃសងខាងផ្លូវ ចន្លោះគ.ម៩០+០០០ ដល់គ.ម៨៤+០០០ ស្ថិតនៅក្នុងឃុំសន្តិភាព និងតាស្តា ស្រុកសំពៅលូន។

៥. បន្តការងារថែទាំផ្លូវជាតិលេខ ៥៧B១ ៖ ការងារកាត់ឆ្ការសម្អាតព្រៃសងខាងផ្លូវ និងសម្អាតកម្រាលស្ពាន ចន្លោះគ.ម១៧+០០០ ដល់គ.ម១៩+០០០ ស្ថិតក្នុងឃុំក្តុលតាហែន ស្រុកបវេល និងចន្លោះគ.ម៦៥+០០០ ដល់គ.ម៦១+០០០ ស្ថិតក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក និងការងារជួសជុលកម្រាលផ្លូវ ដោយស្រោចកៅស៊ូ DBST  មានស្នាមប្រេះ និងលុបសំបុកមាន់  ចន្លោះគ.ម៦២+០០០ ដល់គ.ម៦៣+០០០  ស្ថិតក្នុងឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក។

៦. បន្តការងារថែទាំផ្លូវខេត្តលេខ ១៥៧ ៖ ការងារជួសជុលកម្រាលផ្លូវ ដោយស្រោចកៅស៊ូ ជួសជុលលុបសំបុកមាន់ និងតម្រង់ចិញ្ចើម ចន្លោះគ.ម០៦+០០០ ដល់គ.ម០៨+០០០ ស្ថិតក្នុងឃុំធីបតី ស្រុកគាស់ក្រឡ។

៧. បន្តការងារថែទាំផ្លូវខេត្តលេខ ១៥៧០A ៖ ការងារកៀរកិនបង្ហាប់ សម្រួលផ្លូវដីល្បាយថ្ម ចន្លោះគ.ម១១+៥០០ ដល់គ.ម១៥+៥០០ ស្ថិតក្នុងឃុំឃ្លាំងមាស ស្រុកបវេល។

៨. បន្តការងារថែទាំផ្លូវខេត្តលេខ ១៥៧១A ៖ ការងារជួសជុលកម្រាលផ្លូវផតស្រុត ដោយកាយដីគ្មានគុណភាព រួចចាក់ថ្មម៉ិច និងកៀរកិនបង្ហាប់ ចន្លោះគ.ម១២+០០០ ដល់គ.ម១៤+០០០ និងការងារស្រោចកៅស៊ូ DBST ចន្លោះគ.ម១០+០០០ ដល់គ.ម១២+០០០ ស្ថិតក្នុងឃុំបាយដំរាំ ស្រុកបាណន់ ។

៩. បន្តការងារថែទាំផ្លូវខេត្តលេខ ១៥៧៧B១ ៖ ការងារកៀរកិនបង្ហាប់ សម្រួលផ្លូវដីល្បាយថ្ម ចន្លោះគ.ម០៣+៥០០ ដល់គ.ម០៦+៥០០ ស្ថិតក្នុងឃុំអូរសំរិល ស្រុកសំឡូត ៕ 

ដោយ ៖ សិលា


ចែករំលែក៖