ព័ត៌មានទាន់ហេតុការណ៍៖

Casemiro មិនមានឈ្មោះក្នុងជម្រើសប្រេស៊ីលសម្រាប់ការប្រកួត Copa America

ចែករំលែក៖

ខ្សែបម្រើ Casemiro របស់ក្រុមបិសាចក្រហម Manchester United ត្រូវបានដកចេញពីក្រុមប្រេស៊ីលសម្រាប់ការប្រកួត Copa America នៅខែក្រោយ។ កីឡាករវ័យ៣២ឆ្នាំដែលបានបង្ហាញខ្លួន៧៥ប្រកួតឱ្យប្រេស៊ីលបានស៊ូទ្រាំនឹងរដូវកាលដ៏លំបាកនៅ Old Trafford ហើយត្រូវបានដកចេញពីក្រុម២៣នាក់របស់គ្រូបង្វឹកលោក Dorival Jr ។

ចំណែកខ្សែប្រយុទ្ធ Richarlison របស់ Tottenham, ខ្សែប្រយុទ្ធ Gabriel Jesus របស់ Arsenal និងមិត្តរួមក្រុមរបស់ Casemiro កីឡាករ Antony ក៏មិនត្រូវបានជ្រើសរើសចូលជម្រើសជាតិដែរ។

ដូចដែលបានរំពឹងទុក Neymar មិនត្រូវបានរាប់បញ្ចូលនោះទេ ខណៈដែលគាត់បន្តការជាសះស្បើយពីរបួសសរសៃពួរជង្គង់ អំឡុងពេលដែលប្រេស៊ីលចាញ់ អ៊ុយរ៉ាហ្គាយ ២-០ កាលពីខែតុលាឆ្នាំមុន។

អ្នកចាំទី Alisson របស់ Liverpool និងអ្នកចាំទី Manchester City គឺ Ederson ស្ថិតក្នុងចំណោមកីឡាករ Premier League ៩នាក់ ដែលនឹងត្រូវកាត់ចេញសម្រាប់ការប្រកួតនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី២០ ខែមិថុនាដល់ថ្ងៃទី១៤ ខែកក្កដា។

ខ្សែការពារ Gabriel របស់ Arsenal ស្ថិតក្នុងក្រុម រួមជាមួយខ្សែប្រយុទ្ធ Gabriel Martinelli របស់ក្រុមកាំភ្លើងធំ។ រីឯខ្សែបម្រើ Bruno Guimaraes (Newcastle), Douglas Luiz (Aston Villa), Andreas Pereira (Fulham), Joao Gomes (Wolves) និង Lucas Paqueta (West Ham) ត្រូវបានរួមបញ្ចូលក្នុងក្រុមទាំងអស់។

លោក Dorival Jr ក៏បានជ្រើសរើសខ្សែប្រយុទ្ធ Palmeiras វ័យជំទង់កីឡាករ Endrick ដែលនឹងចូលរួមជាមួយ Real Madrid នៅរដូវក្តៅនេះផងដែរ។ Endrick បានក្លាយជាអ្នកស៊ុតបញ្ចូលទីបុរសវ័យក្មេងបំផុតសម្រាប់ក្លិប ឬប្រទេសនៅកីឡដ្ឋាន Wembley នៅពេលដែលគាត់បានស៊ុតបញ្ចូលទីក្នុងការប្រកួតមិត្តភាពជាមួយក្រុមអង់គ្លេសក្នុងវ័យត្រឹមតែ១៧ឆ្នាំ និង២៤៦ថ្ងៃក្នុងខែមីនា។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំង២៣នាក់របស់ប្រេស៊ីលដែលត្រៀមប្រកួតពានរង្វាន់ Copa America ៖

អ្នកចាំទី ៖ Alisson (Liverpool), Bento (Athletico PR), Ederson (Manchester City)។

ខ្សែការពារ ៖ Beraldo (PSG), Militao (Real Madrid), Gabriel (Arsenal), Marquinhos (PSG), Danilo (Juventus), Couto (Girona), Arama (Athletico MG), Wendell (Porto)។

ខ្សែបម្រើ ៖ Pereira (Fulham), Guimaraes (Newcastle), Luiz (Aston Villa), Gomes (Wolves), Paqueta (West Ham)។

ខ្សែប្រយុទ្ធ ៖ Endrick (Palmeiras), Evanilson (Porto), Martinelli (Arsenal), Raphinha (Barcelona), Rodrygo (Real Madrid), Savinho (Girona), Vinicius Jr (Real Madrid) ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖