ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋសម្តែងការមិនពេញចិត្ត ចំពោះក្រុមប៉ូលិសចរាចរណ៍ក្រុងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលឈរជើងនៅផ្លូវលេខ337 កែងផ្លូវលេខ598 ហៅស្តុបឥន្ទ្រទេវី

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋលើកឡើងថា <<ជិះម៉ូតូមិនខុសអីផង ចាប់អែបខាង រួចស្កេនស្លាកលេខថាម៉ូតូគ្មានឯកសារ ត្រឹមត្រូវ >>ហួសចិត្ត!

    តើគាត់កំពុងបំពេញតួនាទីជាអ្វី ?ហៅ មធ្យោបាយធ្វើដំណើរ ឱ្យតែសង្ស័យគាត់ ស្កេនស្លាកលេខ។

    ក្នុងនោះដែរ ប្រជាពលរដ្ឋបានសំណូមពរដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ មានវិធានការបញ្ហានេះផង ពីព្រោះថា ពួកគាត់បើកម៉ូតូ ដាក់កញ្ចក់ ពាក់មួកសុវត្ថិភាព និងគោរពភ្លើងសញ្ញាចរាចរណ៍ត្រឹមត្រូវ តែមកត្រូវសមត្ថកិច្ចចាប់ម៉ូតូ ស្កេនស្លាកលេខទៅវិញ៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖