ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធនាកាឃោសនាបោះឆ្នោត ជ្រើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក នីតិកាលទី៤ ឆ្នាំ២០២៤ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំងមានសមាជិកជិត២ម៉ឺននាក់ចូលរួមបើកយុទ្ធនាការឃោសនា

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នីតិកាលទី៤ ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង គណបក្សប្រជាជនកម្ពុជា មានសមាជិកសមាជិការគណបក្សប្រមាណជិត២ម៉ឺននាក់ នឹងចូលរួមដង្ហែរបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក នីតិកាលទី៤ ឆ្នាំ២០២៤។នេះបើយោងតាមការបញ្ជាក់របស់លោក ឈឹម ច័ន្ទធន ប្រធានគណកម្មការខេត្តរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ។ 

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានជួបជុំសមាជិក សមាជិការគណបក្ស ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងនិង លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណកម្មាធិការគណបក្សខេត្ត ដែលមានសមាជិក សមាជិកាគណបក្សដែលបានចូលរួមជាក់ស្តែងប្រមាណជាង ១ម៉ឺ៨ពាន់នាក់បានចូលរួមដង្ហែរ ដែលចំនួននេះ បានលើសការគ្រោងទុកនៃការស្នើសុំរបស់គណកម្មាធិការគណបក្សខេត្តកំពង់ឆ្នាំង ។

គួរបញ្ជាក់ថានៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុងស្រុក នៅខេត្តកំពង់ឆ្នាំង ចំពោះសភាពការសន្តិសុខ ល្អប្រសើរ ពុំមានអ្វីកើតឡើងគួអោយកត់សម្គាល់នោះទេ បានដំណើរការដោយរលូន ចំពោះសកម្មភាពរបស់គណបក្សនយោបាយ មានគណបក្ស៣ បានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងចំណោមគណបក្សនយោបាយចំនួន៥ ដែលបានឈរឈ្មោះ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក នៅក្នុងភូមិសាស្ត្រនៃខេត្តកំពង់ឆ្នាំង  យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នឹងប្រព្រឹត្តិទៅរយៈពេល៨ថ្ងៃ៕

ដោយ ៖ ចន្ថា


ចែករំលែក៖