ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានកើតឡើងចំនួន ០៦លើក (យប់ ០៣លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៣នាក់ (ស្រី ០០នាក់), រងរបួសសរុប ០៥នាក់ (ស្រី ០២នាក់), រងរបួសធ្ងន់ ០៣នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០២នាក់ (ស្រី ០១នាក់) និងមិនពាក់មួកសុវត្ថិភាព ០៨នាក់ (យប់ ០៥នាក់)។
យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ មិនគោរពសិទិ្ឋ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០០នាក់), ប្រជែង ០២លើក (ស្លាប់ ០៣នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់), បត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់), ភ្លើងសញ្ញា ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០១នាក់, ស្រាល ០១នាក់), និងកត្តាអាកាសធាតុ ០១លើក (ស្លាប់ ០០នាក់, ធ្ងន់ ០០នាក់, ស្រាល ០០នាក់) ៕
ដោយ ៖ សិលា