ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញបើកវិញ្ញាសា ប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ វិញ្ញាសាសរសេរលើកទី២

ចែករំលែក៖

ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា វិញ្ញាសាសរសេរលើកទី២ បានចាប់ផ្តើមនៅរសៀលថ្ងៃទី ១៨ខែឧសភាឆ្នាំ ២០២៤ ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។

ការប្រឡងប្រជែង ចាប់ផ្តើមនាវេលាម៉ោង ១២និង៣០នាទី ដោយមានបេក្ខជនចូលរួមចំនួន  ១,៣៧៩អង្គ/នាក់ បែងចែកជា ៣៨បន្ទប់ ដែលមាន ១៦ឯកទេស។ បេក្ខជនត្រូវប្រឡងប្រជែងលើ ២វិញ្ញាសា តាមឯកទេសដែលបានជ្រើសរើសរៀងៗខ្លួន៖

– វិញ្ញាសាសម្រាប់ម៉ោងទី១ ចាប់ពីម៉ោង១២:៣០នាទី ដល់ម៉ោង ១៤:៣០នាទី 

– វិញ្ញាសាសម្រាប់ម៉ោងទី២ ចាប់ពីម៉ោង ១៥:០០នាទី ដល់ម៉ោង ១៧:០០នាទី៕

ដោយ៖ សូរិយា


ចែករំលែក៖