ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនមនុស្ស០៣នាក់ករណីហិង្សាពីរករណីផ្សេងគ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលបានកសាងសំណុំរឿងបញ្ជូនមនុស្សប្រុសស្រីចំនួន៣នាក់ទៅសាលាដំបូងខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា២ករណីផ្សេងគ្នា។ នេះបើតាមការបញ្ជាក់ពីលោកឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ ។

   លោកឧត្ដមសេនីយ៍ត្រីឱ្យដឹងទៀតថា ករណីទី១បានកើតឡើងនៅក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បង្កឡើងដោយជនសង្ស័យ(ឃាត់ខ្លួន)ឈ្មោះ ហេង រ៉ាមី ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ.ឃុំកើតហេតុខាងលើ បានដាល់ចំផ្ទៃមុខជនរងរបួសឈ្មោះ ប៉ាវ តារា ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បច្ចុប្បន្ន រស់នៅ ភូមិ.ឃុំជាមួយគ្នា បណ្ដាលឱ្យរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ មូលហេតុទំនាស់ពាក្យសម្ដីគ្នា ។

    លោកបញ្ជាក់បន្ថែមទៀតថា ករណីទី២ បានកើតឡើងនៅក្នុងភូមិច្រប់ ឃុំស្វាយដូនកែវ ស្រុកបាកាន  ខេត្តពោធិ៍សាត់ បង្កឡើងដោយជនសង្ស័យ(ឃាត់ខ្លួន)ទី១-ឈ្មោះ ប៊ុន ឡី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ.ឃុំកើតហេតុ និងទី២-ឈ្មោះ ប៊ុន ម៉ាប់ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ បច្ចុប្បន្នរស់នៅភូមិ.ឃុំជាមួយគ្នា មូលហេតុ ទំនាស់ពាក្យសម្ដីគ្នា(កាយប្រឡាយបូមទឹក)។

បច្ចុប្បន្ន ជនសង្ស័យចំនួន៣នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនា២ករណីផ្សេងគ្នាត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖