ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានគណៈបញ្ជាការឯកភាពសង្កាត់បានបញ្ជាឱ្យកម្លាំងប៉ុស្តិ៍ចុះទៅបង្ក្រាបឆ្នោតឡូតូBL2222

ចែករំលែក៖

ភ្នំពេញ៖ ប្រធានគណៈបញ្ជាការឯកភាពសង្កាត់បានបញ្ជាអោយកំលាំងប៉ុស្តិ៍ចុះទៅបង្ក្រាបឆ្នោតឡូតូBL2222 ល្បែងសុីសងខុសច្បាប់ នៅថ្ងៃទី ១៨ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៦និង០០នាទី ចំណុចតារាងបាល់ថ្មី ផ្លូវបេតុង ក្រុមទី៣ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្រោយពីទទួលបានព័ត៌មានថា ចំណុចខាងលើមានដាក់ឆ្នោតឡូតូ លោក មូល វីរៈ ប្រធានគណៈបញ្ជាការឯកភាពសង្កាត់បានបញ្ជាអោយកំលាំងចុះទៅបង្ក្រាបដោយមានលោកវរសេនីយ៍ត្រី តូច គឹមសុង នាយប៉ុស្តិ៍ ដឹកនាំកំលាំងចុះទៅដល់ចំណុចខាងលើពុំមានមនុស្សលេងទេ ដោយតារាងបាល់នេះទើបធ្វើថ្មីបើកសាកល្បងពុំទាន់មានអ្នកមកលេងហើយឆ្នោតឡូតូក៏ពុំមានមនុស្សលេងដែរគឺមានតែសម្ភារៈ ហើយបានធ្វើកំណត់ហេតុចាប់យកសម្ភារៈដែលមានកុំព្យូទ័រចំនួនពីរគ្រឿងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ។

បច្ចុប្បន្នវត្ថុតាងបាននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ជីណា


ចែករំលែក៖