ខេត្តបន្ទាយមានជ័យ៖ ទារិកាដែលទើបនឹងកើតបាន២ទៅ៣ថ្ងៃត្រូវម្តាយយកទៅប្លុងចោលត្រូវគេប្រទះឃើញត្រូវបានសង្គ្រោះយកទៅកាន់មន្ទីរពេទ្យគន្ធបុប្តាសៀមរាបកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។
លោកស្រីថេង ថារី សមាជិកក្រុមប្រឹក្សាក្រុងបានបញ្ជាក់នៅថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៤នេះថា អ្នកស្រីរួមជាមួយមន្ត្រីមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនខេត្តបានយកទារិកាទើបនឹងងកើតបាន២ទៅ៣ថ្ងៃដែលត្រូវម្តាយយកប្លុងចោលដាក់ក្នុងកញ្ឆេរកាវលើរទេះរុឺម៉កទុកហាលភ្លៀងនោះមានស្រមោចខាំពេញខ្លួនស្រែកយំត្រូវអ្នកស្រុកប្រទះឃើញ ហើយទំនាក់ទំនងក្រុមសង្គ្រោះយកទៅកាន់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត(ដីថ្មី) ពេលនេះត្រូវបានបញ្ជូនបន្តទៅមន្ទីរពេទ្យគន្ធបុប្តាសៀមរាបហើយ។
អ្នកស្រីបញ្ជាក់ថាៈកាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នៅចំណុចផ្លូវក្បែរម្លប់ឫស្សីស្ថិតក្នុងភូមិក្បាលស្ពានពីរ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅពេលប្រទះឃើញទារិកាដែលត្រូវបានម្ដាយអប្រិយយកទៅប្លងចោលគឺនៅពេលមានមេឃភ្លៀងរលឹមស្រិចៗ ឮតែសំឡេងស្រែកយំ ប៉ុន្ត្រែដោយមានការសង្ស័យខណៈសំឡេងយំចេះតែឮទៅៗដោយគ្មានអ្នកបំពេរក៏ចេញទៅមើលស្រាប់តែឃើញទារិកាអាយុទើបកើត២ទៅ៣ថ្ងៃក្រហមរងាលដាក់ក្នុងតាការមានគ្របដោយសារុងរួមទាំងមានថ្នាំពេទ្យ១ថង់ កំប៉ុងទឹកដោះគោ១ទទឹកដោយតំណកទឹកភ្លៀងក្រោមផ្គររន្ទះផ្លេកបន្ទោភ្លែតៗផងនោះ។
អ្នកស្រុកបញ្ជាក់ថា ក្រោយប្រទះឃើញទារកគេយកទៅប្លងចោលភ្លាមបានទំនាក់ទំនងទៅក្រុមសង្គ្រោះបឋម បានចុះមកភ្លាមៗនិងសង្គ្រោះយកទៅកាន់មន្ទីរពេទ្យបង្អែកដីថ្មីក្រុងប៉ោយប៉ែតដើម្បីជួយសង្គ្រោះ។
ដោយឃើញពីអាការៈទុកចោលហាលភ្លៀងនិងស្រមោចខាំពេញខ្លួនធ្វើឱ្យសុខភាពទារិកាស្រុតចុះទើបមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនខេត្តបន្ទាយមានជ័យនាំយកទៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបដើម្បីសង្គ្រោះបន្ទាន់។
អ្នកស្រីបន្ថែមថា រហូតមកទល់ពេលនេះទាយិកាខាងលើមានសុខភាពល្អប្រសើរហើយ ប៉ុន្តែទាយិកានោះត្រូវបានក្រុមគ្រួសារមួយគ្រួសារមានជីវភាពធូរធារនៅក្នុងភូមិប៉ាលិយ្យ២ សង្កាត់ក្រុងប៉ោយប៉ែតបានសុំយកទៅចិញ្ចឹម ហើយក្នុងការសុំទាយិកាខាងលើទៅចិញ្ចឹមគីឆ្លងកាត់ការតាមដានពីប្រព័ន្ធតុលាការឬមន្ត្រីជំនាញផងដែរ បើសិនជាគ្រួសារខាងលើយកទៅចិញ្ចឹមមិនបានបីបាច់ថែរក្សាពិតប្រាកដទើបឱ្យគាត់ធ្វើទៅតាមច្បាប់ ប៉ន្តែគ្រសារខាងលើហាក់បីដូចជាស្រលាញ់បីបាច់ថែរក្សារហូតតាមទៅមើលដល់មន្ទីរពេទ្យគន្ទបុប្ផាខេត្តសៀមរាបផងដែរ៕
ដោយ៖ វណ្ណា