ភ្នំពេញ៖ ជនសង្ស័យចំនួន៣នាក់បានធ្វេីសកម្មភាពផ្លោះរបង់ផ្ទះចូលទៅលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋត្រូវបានសមត្ថកិច្ចមកទាន់ឃាត់យកទៅសួរនាំ កាលពីវេលាម៉ោង០២និង៣០នាទី រំលងអធ្រាត្រ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចមុខបន្ទាយប្រឆាំងភេវៈកម្ម៩៩ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យៈ១/ឈ្មោះ សាប ជី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបូមលូ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ។
២/ឈ្មោះ សំ ជីនសាមឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៣/ឈ្មោះ សេង រតនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សម្ភារៈវត្ថុតាងៈ ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ព្រីងទុំ សេរីឆ្នាំ១៩៩១ ផ្លាកលេខ១ភព-៧៣០៥, សោរម៉ូតូចំនួន០៤, ដែកកាច់ចំនួន០១, ដែកខៀចំនួន០១ ។
តាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នរគបាលរដ្ឋបាលចោមចៅទី១ បានកំពុងល្បាតនៅក្នុងមូលដ្ឋានលុះល្បាតរហូតដល់ចំណុចមុខបន្ទាយប្រឆាំងភេវៈ កម្ម៩៩ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញក៏សមត្ថកិច្ចប្រទះឃើញជនសង្ស័យ ចំនួន០៣នាក់ កំពុងឈរអើតមើលមុខរបងផ្ទះរបស់ប្រជាពលរដ្ឋហើយដោយបក្ខពួកជនសង្ស័យម្នាក់ បានចូលទៅធ្វើសកម្មភាពលួចទ្រព្យសម្បត្តិក្នុងផ្ទះរបស់ប្រជាពលរដ្ឋ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានល្បាតទៅ ដល់ទីតាំងកើតហេតុខាងលើក៏ឃើញជនសង្ស័យទាំង០៣នាក់នោះហើយក៏បានរត់ឡើងលើម៉ូតូបំរុងជិះរត់គេចតែត្រូវ សមត្ថកិច្ចឃាត់ខ្លួននិងធ្វើការសួរនាំហើយត្រួតពិនិត្យលើដងខ្លួនជនសង្ស័យទាំង០៣ នាក់នោះឃើញមានសម្ភារៈ មួយចំនួនដូចជា សោរម៉ូតូចំនួន០៤, ដែកកាច់ចំនួន០១, ដែកខៀចំនួន០១ ខណៈពេលនោះសមត្ថកិច្ចក៏បានឃាត់ ខ្លួនជនសង្ស័យទាំង០៣នាក់យកមកធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដេីម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមនីតិវិធី៕
ដោយ៖សុខាសែនជ័យ