ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់នឹងដកហូតថ្នាំញៀនមួយចំនួនយកទៅសួរនាំនឹងចាត់ការតាមច្បាប់។ 

ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពី៥និង៥០នាទីល្ងាចថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ២០២៤​ នៅចំណុចបន្ទប់ជួល លេខ១៣ ផ្លូវលំ ស្ថិតក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ជនសង្ស័យឈ្មោះ វុធ បឿន ហៅ បឿក ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលធុងបាស ជនជាតិខ្មែរ ទី លំនៅបច្ចុប្បន្ន បន្ទប់ជួលលេខ១៣ ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងដកហូតមាន ៖

១- ក្រាមសថ្លាសង្ស័យថាជាគ្រឿងញៀនចំនួន ០២កញ្ចប់ថង់ធំល្មម និងជញ្ជីងថ្លឹង ចំនួន០១។

២- ម៉ូតូចំនួន០១គ្រឿងម៉ាកស៊ូសូគី និច សេ១១០ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម1E-9616។

៣- ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកOPPO Reno8 T 5G។ 

សមត្ថកិច្ចបានឱ្យដឹងថា​ មុនឃាត់ខ្លួនកម្លាំងបានចេញ ល្បាតពួនស្ទាក់ក្នុងភូមិសាស្ត្រស្មុគស្មាញក្នុងសង្កាត់កាកាបទី២។ លុះមកដល់ចំណុចកេីតហេតុ ស្រាប់តែបានឃើញជនសង្ស័យចំនួន០១ នាក់កំពុងឈរនៅខាងមុខបន្ទប់ ដោយមានការសង្ស័យ កម្លាំងបានសួរនាំនិងសុំធ្វើការឆែកឆេរត្រួតពិនិត្យលើ ដងខ្លួនជនសង្ស័យ ហើយបានរកឃើញក្រាម សថ្លាចំនួន០២កញ្ចប់ថង់ធំល្មមសង្ស័យថាជាគ្រឿងញៀន និងជញ្ជាំងសម្រាប់ថ្លឹងចំនួន០១ នៅក្នុងកាបូបស្ពាយ ពណ៌ប្រផេះ។

ក្រោយមក កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ និងធ្វើការចាប់យកវត្ថុតាងក្រាមស ថ្លាចំនួន០២កញ្ចប់ថង់ធំល្មម នាំយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២តែម្តង៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖