ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ការងារសង្គមល្អបំផុតប្រចាំប្រទេសកម្ពុជាលើកទី៤

ចែករំលែក៖

ភ្នំពេញ៖ ណាហ្គាវើលដ៍ មានមោទនភាពសូមប្រកាសអំពីការឈ្នះពានរង្វាន់ការងារសង្គមប្លាទីនីមដ៏មានកិត្យានុភាព “ល្អបំផុតប្រចាំប្រទេសកម្ពុជា” នៅក្នុងផ្នែក “ឧត្តមភាពប្រចាំប្រទេស” (សម្រាប់ក្រុមហ៊ុនដែលមានមូលធនទីផ្សារ ១ ប៊ីលានដុល្លារអាម៉េរិក និងច្រើនជាងនេះ) នៅឯសន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកលប្រចាំឆ្នាំលើកទី១៦ (The 16th Annual Global CSR & ESG Summit and Awards™)។ នេះជាឆ្នាំទី៤ ជាប់ៗគ្នាដែលណាហ្គាវើលដ៍ទទួលបានពានរង្វាន់នេះខណៈក្រុមហ៊ុនលំដាប់ពិភពលោកនេះបានបង្ហាញពីការប្តេជ្ញាចិត្តឥតឈប់ឈរទៅលើការអនុវត្តការងារទំនួលខុសត្រូវសង្គម បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ។ សូមរំឭកថា កម្មវិធីការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ត្រូវបានទទួលស្គាល់នៅក្នុងផ្នែកនេះសរុប ៦ ដងសម្រាប់ការផ្លាស់ប្តូរវិជ្ជមានយូរអង្វែង។

 សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកលប្រចាំឆ្នាំលើកទី១៦ ដែលត្រូវបានស្គាល់ថាជាព្រឹត្តិការណ៍ប្រគល់ពានរង្វាន់ការងារសង្គមធំបំផុតប្រចាំទ្វីបអាស៊ី ត្រូវបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Novotel Hanoi Thai Ha ប្រទេសវៀតណាម។ អង្គភាពនេះបានទទួលពាក្យស្នើសុំប្រកួតប្រជែងជាង ២៥០ និងការចូលរួមពីក្រុមហ៊ុន ១៣០ មកពីប្រទេសនានានៅក្នុងតំបន់។ ត្រូវបានរៀបចំដោយក្រុមហ៊ុន The Pinnacle Group International ព្រឹត្តិការណ៍នេះផ្តោតទៅលើនិរន្តរភាព និងទទួលស្គាល់ស្នាដៃឆ្នើមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលមានគុណតម្លៃវិជ្ជាជីវៈ ការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសង្គម និងការគាំពារបរិស្ថាន។

 មានមតិទៅលើស្នាដៃនេះ លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ពួកយើងមានកិត្តិយសយ៉ាងខ្លាំងដែលបានទទួលពានរង្វាន់ប្លាទីនីម ‘ល្អបំផុតប្រចាំប្រទេសកម្ពុជា’។ ស្នាដៃនេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងគំនិតផ្តួចផ្តើមនៅតាមមូលដ្ឋានរបស់ក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរសរបស់យើង។ យើងមានមោទនភាពយ៉ាងខ្លាំងដែលបុគ្គលិករបស់យើងសាមគ្គីគ្នា និងតែងតែស័្មគ្រចិត្តចុះជួយសហគមន៍របស់យើងដែលមកដល់បច្ចុប្បន្នបានផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជាប្រមាណ ៥១៦.៧៩៧ នាក់។ ពានរង្វាន់នេះឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តជួយដល់សង្គម និងការគាំទ្រដល់គោលដៅអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិផងដែរ”។

 ពិធីប្រគល់ពានរង្វាន់ក្រោមវត្តមានរបស់លោក Pham The Dung អគ្គនាយករងនៃទីភ្នាក់ងាររដ្ឋសម្រាប់នវានុវត្តន៍បច្ចេកវិទ្យានៃក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម បានបញ្ជាក់អំពីស្នាដៃឆ្នើមរបស់ណាហ្គាវើលដ៍នៅក្នុងកិច្ចការនិរន្តរភាព និងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG)។

 គួរបញ្ជាក់ផងដែរថា សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកលប្រចាំឆ្នាំលើកទី១៦ បន្តភាពនាំមុខគេក្នុងការទទួលស្គាល់ក្រុមហ៊ុនដែលមានការប្តេជ្ញាចិត្តប្រកាន់ខ្ជាប់នូវគុណតម្លៃវិជ្ជាជីវៈ និងបង្កើតការផ្លាស់ប្តូរវិជ្ជមានទៅលើសង្គម និងបរិស្ថាន។ ពានរង្វាន់បា្លទីនីមរបស់ណាហ្គាវើលដ៍នៅក្នុងផ្នែក “ការងារសង្គមឆ្នើមប្រចាំប្រទេសកម្ពុជា” បង្ហាញអំពីភាពជាអ្នកដឹកនាំនៅក្នុងការងារទំនួលខុសត្រូវសង្គម និងការអនុវត្តគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ចសម្រាប់វឌ្ឍនភាពសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព៕ដោយ៖តារា

ណាហ្គាវើលដ៍ ឈ្នះពានរង្វាន់ការងារសង្គមប្លាទីនីមដ៏មានកិត្យានុភាព “ល្អបំផុតប្រចាំប្រទេសកម្ពុជា” នៅក្នុងផ្នែក “ឧត្តមភាពប្រចាំប្រទេស” (សម្រាប់ក្រុមហ៊ុនដែលមានមូលធនទីផ្សារ ១ ប៊ីលានដុល្លារអាម៉េរិក និងច្រើនជាងនេះ) នៅឯសន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គមសកលប្រចាំឆ្នាំលើកទី១៦ (The 16th Annual Global CSR & ESG Summit and Awards™)ដែលទទួលស្គាល់ណាហ្គាវើលដ៍ជាក្រុមហ៊ុនដែលធ្វើសកម្មភាពការងារសង្គមដ៏ច្រើន និងផ្តល់ប្រយោជន៍ដល់សហគមន៍ដែលមានជីវភាពខ្វះខាតក្នុងប្រទេសកម្ពុជា

បុគ្គលិកស្ម័គ្រចិត្តរបស់ណាហ្គាវើលដ៍ ផ្តល់ការណែនាំអំពីរបៀបប្រើប្រាស់កុំព្យូទ័រដែលជាផ្នែកមួយនៃការលើកកម្ពស់អក្ខរកម្មឌីជីថល

បុគ្គលិកណាហ្គាវើលដ៍​ ស្ម័គ្រចិត្តចូលរួមចែកសម្ភារសិក្សាដល់សិស្សានុសិស្សដែលកំពុងត្រូវការជំនួយ

មន្ត្រីសុវត្ថិភាពអគ្គិភ័យរបស់ណាហ្គាវើលដ៍ ផ្តល់សិក្ខាសាលាស្តីពីសុវត្ថិភាពអគ្គិភ័យនៅសហគមន៍

ណាហ្គាវើលដ៍ ឧបត្ថម្ភកង់ដល់កុមារនៅទីជនបទដើម្បីជួលសម្រួលដល់ការធ្វើដំណើររបស់ពួកគេទៅកាន់សាលារៀន និងទទួលបានឱកាសសិក្សាអប់រំដែលជាផ្នែកមួយនៃកម្មវិធី “១លានកង់ ១លានពន្លឺ” របស់ Enterprise Asia

ណាហ្គាវើលដ៍ គាំទ្រ និងលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាក្នុងប្រទេសកម្ពុជា

ណាហ្គាវើលដ៍ លើកស្ទួយយុវជន និងផលិតកីឡាករ-កីឡាការិនីបាល់ទាត់វ័យក្មេងដែលមានទេពកោសល្យក្នុងប្រទេសកម្ពុជាតាមរយៈកម្មវិធីអភិវឌ្ឍកីឡាបាល់ទាត់របស់ខ្លួន

បុគ្គលិកស្ម័គ្រចិត្តរបស់ណាហ្គាវើលដ៍ ចូលរួមសកម្មភាពដាំកូនឈើដើម្បីប្រទេសកម្ពុជាកាន់តែបៃតង

បុគ្គលិកស្ម័គ្រចិត្តរបស់ណាហ្គាវើលដ៍ ចំណាយពេលវេលាផ្ទាល់ខ្លួនចូលរួមកម្មវិធីប្រមូលសំរាមដែលជាផ្នែកមួយកម្មវិធីគាំពារបរិស្ថានរបស់ពួកគេ


ចែករំលែក៖