ព័ត៌មានទាន់ហេតុការណ៍៖

អ្នកសារព័ត៌មាន អង្គភាពចុះបញ្ជីស្របច្បាប់សូមអញ្ជើញចូលរួមយកព័ត៌មានក្នុងពិធីដង្ហែព្រះបរមសពសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាសង្ឃរាជធិបតី ទេព វង្ស នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងព័ត៌មាន ចេញសេចក្តីជូនដំណឹងដល់បងប្អូនអ្នកសារព័ត៌មានសូមអញ្ជើញចូលរួមយកព័ត៌មានក្នុងពិធីដង្ហែព្រះបរមសពសម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាសង្ឃរាជធិបតី ទេព វង្ស នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។

ក្រសួងព័ត៌មាន មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក ឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលមាន បំណងចង់ចូលរួមយកព័ត៌មានក្នុងពិធីដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៥:០០ នាទីព្រឹក។ ដើម្បីសម្រួលដល់ការអនុវត្តការងាររបស់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ ដែលមានចំណាប់អារម្មណ៍ចូលរួម កម្មវិធីខាងលើ សូមទំនាក់ទំនងចុះឈ្មោះតាមរយៈ កញ្ញា ឆន ណាវី ដែលមានទូរស័ព្ទលេខ: ០១២ ៨១៨ ៧៦៦ (តេឡេក្រាម) ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

• បញ្ជាក់៖ ការចូលរួមយកព័ត៌មាននេះ អនុញ្ញាតជូនតែតាមបណ្តោយដងវិថីចាប់ពីវត្តឧណ្ណាលោម រហូតដល់ទីព្រះមេរុនៅមុខវត្តបទុមវតីតែប៉ុណ្ណោះ។

* លក្ខខណ្ឌចុះឈ្មោះ៖

-អង្គភាពចុះបញ្ជីស្របច្បាប់

-ឈ្មោះអង្គភាព, ឈ្មោះបុគ្គល, តួនាទី និងលេខទូរស័ព្ទ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ អញ្ជើញចូលរួមយកព័ត៌មានក្នុង កម្មវិធីខាងលើតាមពេលវេលា និងទីកន្លែងដូចបានជម្រាបជូនតាមការគួរ៕ 

ដោយ ៖ សិលា


ចែករំលែក៖