ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបេីកឆ្លងផ្លូវដែកត្រូវរថភ្លេីងបុករងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ រថយន្តកាមរីឆ្លាមមួយគ្រឿងខណៈបេីកបរឆ្លងផ្លូវដែកមិនប្រយ័ត្នត្រូវបានរថភ្លេីងបេីកបុកបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក​ ថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២៤​ នៅចំណុចភូមិសាក់ប្រយុទ្ធ​ សង្កាត់ស្នោ​ ខណ្ឌកំបូល។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថភ្លេីងមួយខ្សែដឹកអ្នកដំណេីរក្នុងទិសដៅពីខេត្តចូលក្រុងភ្នំពេញដោយស៊ីផ្លេពីចំងាយខណៈមកដល់ចំណុចកេីតស្រាប់តែមានរថយន្តកាមរីឆ្លាម​ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខបាត់ដំបង​ 2 A 2329​ ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិចឆ្លងផ្លូវដែកស្រ​បពេលរថភ្លេីងមកដល់ល្មមក៏បុកពេញទំហឹងបណ្តាលឱ្យរងការខូចខាតតែសំណាងមិនមានមនុស្សរងរបួស។ 

ក្រោយកេីតហេតុរថភ្លេីងបានឈប់មួយសន្ទុះរួចក៏ធ្វេីដំណេីរទៅមុខទៀតដោយទុកឱ្យតំណាងដោះស្រាយជាមួយម្ចាស់រថយន្ត៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖