ភ្នំពេញ ៖ ទីតាំង ល្បែងស៊ីសងប្រភេទហ្គេម តាមអនឡាញនិងបៀរបាការ៉ាត់គ្រប់ប្រភេទ ជ្រកក្រោមផ្លាក (យីហោហាងចិន )សុទ្ធតែជនជាតិចិនមកចូលលេងយ៉ាងអានាធិបតេយ្យ ដែលសមត្ថកិច្ច អាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ អាចចុះស្រាវជ្រាវ ឈានដល់បង្ក្រាបបាន ពីព្រោះទីនោះ ជាទីតាំង ដែលក្រុមជនជាតិចិន ជួលធ្វើដូចជា ហាងលក់ដូរ ប៉ុន្តែខាងក្នុង ឬបន្ទប់ខាងក្រោយ បើកបនល្បែង ជាទម្លាប់យូរហើយ តាមរយៈកញ្ចប់ដល់ថ្នាក់លើពាក់ព័ន្ធ ហើយថ្នាក់មូលដ្ឋាន តាមមនោសញ្ចេតនា បើបែកការណ៍សារព័ត៌មានផ្សាយ គេប្រាប់តគ្នា ឱ្យផ្អាក ឬលើកចេញ ឬក៏បិទសោរចោល បើកលក់អាហារកាហ្វេធម្មតាជាមធ្យោបាយ បិទបាំងការពិតរបស់ពួកគេ។
សូមរម្លឹកថា ៖ ទីតាំងបនល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ មានហ្គេម មានស្លុតម៉ាសុីន នឹងបៀរបាការ៉ាតគ្រប់ប្រភេទ នៅតែហ៊ានបើកដំណើរការបានយ៉ាងគគ្រឹកគគ្រេង សុទ្ធតែជនជាតិចិន មកលេងទាំងយប់ទាំងថ្ងៃ គឺស្ថិតតាមបណ្ដោយផ្លូវ ១១៣ ក្នុងសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ពាក់ព័ន្ធទៅនឹងទីតាំងបនល្បែងស៊ីសងខាងលើនេះអង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» បានទាក់ទងទៅលោក ថេង សុសល់ នាយប៉ុស្តិ៍នគរបាលចោមចៅទី៣ បានប្រាប់ថា ទីតាំងខាងលេីកម្លាំងរបស់លោកធ្លាប់បានចុះទៅម្តងរួចមកហេីយតែពុំឃេីញមានអ្វីនោះទេ ហេីយលោកនឹងបញ្ជាឱ្យកម្លាំងចុះទៅម្តងទៀត លោកសូមអរគុណដែលបានរាយការណ៍។
ចំពោះលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យវិញ ក្រុមការងារយេីងបានទាក់ទងទៅលោកតាមប្រព័ន្ធតេលេក្រាមដែរ តែមិនឃេីញចូលមេីល ។ ជាមួយគ្នានោះផងដែរ ចំពោះការទាក់ទងចង់សួរនាំទៅលោកអធិការរូបនេះគឺមិនងាយទាក់ទងបានទាល់តែសោះពេលខ្លះតេចូលតែមិនលេីក ឆាតតាមប្រព័ន្ធតេលេក្រាមចូលមេីលមិនឆ្លេីយតបឬមិនចូលមេីលតែម្តង មិនដឹងជាប់រវល់ឬយ៉ាងណា តេីឱ្យពលរដ្ឋរំពឹងលើអ្វី បេីមានហេតុការណ៍ចង់ប្តឹងបន្ទាន់ណាមួយ ?
ចាំមេីលទីតាំងខាងលេីតេីកម្លាំងសមត្ថកិច្ចអាចបង្ក្រាបបានឬយ៉ាងណា។
សូមរម្លឹកថា ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកមានទំនួលខុសត្រូវខ្ពស់ ក្នុងនាមជាថ្នាក់ដឹកនាំកងកម្លាំងក្រោមឱវាទ ចាត់វិធានការភ្លាមៗ បើមានតម្រុយ ឬចាត់កម្លាំងស្រាវជ្រាវ ទោះជាប្រភពខ្លះបានមកពីបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកក៏ដោយ ។ ភាពសាមញ្ញរបស់គាត់ ត្រូវបានប្រជាពលរដ្ឋ គោរព ស្រឡាញ់ ពេញចិត្តការងារគាត់ ជួយប្រជាពលរដ្ឋណារងគ្រោះ ឬបង្ក្រាបបទល្មើសផ្សេងៗ ក្នុងមូលដ្ឋានបានជោគជ័យបខុសពីលោកអធិការខ្លះ «បូសក្លៀក» ៕

ដោយ ៖ សុខាសែនជ័យ
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច