ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបចាប់ឃាត់ខ្លួនជនសង្ស័យ៥នាក់ពាក់ព័ន្ធករណីលួចរថយន្ត

ចែករំលែក៖

ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានធ្វេីការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៥នាក់យកទៅសួរនាំពាក់ព័ន្ធករណីលួចរថយន្តសាំយ៉ុងមួយគ្រឿងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២២​ ខែឧសភា​ ឆ្នាំ២០២៤​ នៅភូមិចាក់ជ្រូក​ សង្កាត់សំរោងក្រោម ខណ្ឌោធិ៍សែនជ័យ​។ 

ការឃាត់ខ្លួននេះបានធ្វេីឡេីងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២៤​ នៅភូមិត្រពាំងជ្រៃ​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមសមត្ថកិច្ចបានឱ្យដឹងថា​ ក្រោយពីទទួលបណ្តឹងរបស់ជនរងគ្រោះឈ្មោះ​ លឿង សេរីវុធ ប្តឹងថា មានករណីជនសង្ស័យលួចរថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AC-5435 មួយគ្រឿងកាលពីវេលាម៉ោង២និង០៤នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ស្ថិតនៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ​ ពេលនោះកម្លាំងសមត្ថកិច្ចក៏ធ្វេីការស្រាវជ្រាវដោយផ្អែកទៅលេីកាមេរ៉ាសុវត្តិភាពឃេីញភិនភាគជនសង្ស័យរហូតកំណត់មុខសញ្ញាបាន។ លុះមកដល់វេលាម៉ោង៤រសៀលថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២៤ទេីបចុះទៅបង្ក្រាបជាក់ស្តែងខណៈជនសង្ស័យកំពុងសំងំនៅក្នុងបន្ទប់ជួល។ 

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖