ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមុខងារសាធារណៈ រៀបចំសន្និសីទសារព័ត៌មាន ស្តីពី «វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានរៀបចំសន្និសីទសារព័ត៌ ស្តីពី «វឌ្ឍនភាពការងាររយៈពេល៩ខែ របស់ក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»​ ក្រោមគណៈធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៅសាលាភូមិន្ទរដ្ឋបាល នារសៀលថ្ងៃ ទី២៣ ខែឧសភា ឆ្នាំ២០២៤។

សន្និសីទសារព័ត៌មាននេះ រៀបចំឡើងក្នុងគោលបំណងធ្វើវឌ្ឍនភាពការងារសំខាន់ៗ របស់ក្រសួងមុខងារសាធារណៈ ដែលសម្រេចបានក្នុងរយៈពេល ៩ខែកន្លងមក រួមទាំងការធ្វើវឌ្ឍនភាពការងារកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេស ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការស៊ីវិល។

សូមតាមដានខ្លឹមសារនៃសន្និសីទសារព័ត៌ នៅតាមការផ្សព្វផ្សាយរបស់សារព័ត៌មាននានាដែលបានចូលរួម និងនៅលើបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងមុខងារសាធារណៈ ជាបន្តបន្ទាប់រួមមាន៖ ១.ក្រសួងមុខងារសាធារណៈ https://t.me/mcsgovkh ២.ព័ត៌មានមុខងារសាធារណៈ https://t.me/CivilServiceNews31៕

ដោយ៖ សូរិយា


ចែករំលែក៖