ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមការពារតំណែងជើងឯកអុីតាលីដាក់ឈ្មោះក្រុម៣០នាក់ដំបូងសម្រាប់ Euro 2024

ចែករំលែក៖

ខ្សែបម្រើ Nicolo Zaniolo និង Manuel Locatelli ស្ថិតក្នុងចំណោមការខកខានបង្ហាញខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលនៅពេលដែលក្រុមការពារជើងឯកអុីតាលីដាក់ឈ្មោះក្រុមជម្រើសដំបូងចំនួន៣០នាក់របស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍សម្រាប់ការប្រកួតជើងឯកអឺរ៉ុបនៅប្រទេសអាល្លឺម៉ង់ឆ្នាំនេះ។

មិត្តរួមក្រុម Juventus របស់ Locatelli កីឡាករ Nicolo Fagioli បានត្រឡប់មកក្រុមវិញ ខណៈដែលខ្សែប្រយុទ្ធ Domenico Berardi និងខ្សែប្រយុទ្ធ Cirro Immobile ត្រូវបានលោក Luciano Spalletti ដកចេញផងដែរ។

ម្ចាស់ជើងឯក២សម័យ ត្រូវប្រកួតមិត្តភាពក្នុងផ្ទះជាមួយទួរគី និងបូស្នៀ និងហឺហ្សេហ្គោវីណានៅខែក្រោយ មុនពេលធ្វើដំណើរទៅកាន់ប្រទេសអាឡឺម៉ង់ជាកន្លែងដែលពួកគេចាប់ផ្តើមយុទ្ធនាការពូល B របស់ពួកគេជាមួយអាល់បានីនៅថ្ងៃទី១៥ ខែមិថុនាក្នុងទីក្រុង Dortmund ។ ក្រូអាត និងក្រុមជើងឯក៣សម័យអេស្ប៉ាញជាក្រុមផ្សេងទៀតក្នុងពូលជាមួយគ្នា។

ខាងក្រោមនេះគឺជាសមាជិកក្រុមជម្រើសជាតិអុីតាលីបណ្តោះអាសន្នដើម្បីត្រៀមប្រកួតនៅយូរ៉ូ២០២៤ ក្នុងប្រទេសអាល្លឺម៉ង៖

អ្នកចាំទី៖ Gianluigi Donnarumma (Paris Saint Germain), Alex Meret (Napoli), Ivan Provedel (Lazio), Guglielmo Vicario (Tottenham Hotspur)។

ខ្សែការពារ៖ Francesco Acerbi (Inter Milan), Alessandro Bastoni (Inter), Raoul Bellanova (Torino), Alessandro Buongiorno (Torino), Riccardo Calafiori (Bologna), Andrea Cambiaso (Juventus), Matteo Darmian (Inter), Giovanni Di Lorenzo (Napoli ), Federico Dimarco (Inter), Gianluca Mancini (Roma), Giorgio Scalvini (Atalanta)។

ខ្សែបម្រើ៖ Nicolo Barella (Inter), Bryan Cristante (Roma), Nicolo Fagioli (Juventus), Michael Folorunsho (Hellas Verona), Davide Frattesi (Inter), Jorginho (Arsenal), Lorenzo Pellegrini (Roma), Samuele Ricci (Torino)។

ខ្សែប្រយុទ្ធ៖ Federico Chiesa (Juventus), Stephan El Shaarawy (Roma), Riccardo Orsolini (Bologna), Giacomo Raspadori (Napoli), Mateo Retegui (Genoa), Gianluca Scamacca (Atalanta), Mattia Zaccagni (Lazio)៕

ដោយ៖ ភារៈ (រូបភាព ៖ Reuters/CNA)


ចែករំលែក៖