ព័ត៌មានទាន់ហេតុការណ៍៖

លោក អ៊ុច បូររិទ្ធ គោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភាដឹកនាំសមាជិកគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គម្រប់៩០ ឈានចូល ៩១ ឆ្នាំ ដែលប្រារព្ធធ្វើនៅថ្ងៃសៅរ៍ ៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤នេះ នៅភូមិអន្លងជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ 

សូមបួងសួងដល់ទសបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីខ្មែរគ្រប់ព្រះអង្គ ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មី និងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោសប្រទានពរជ័យជូន សម្តេចអគ្គមហាពញាចក្រី សូមប្រកបដោយសុខភាពល្អបរិបូណ៍ ជន្មាយុយឺនយូរ កម្លាំងពលំមាំមួន បញ្ញាញាណឈ្លាសវៃ ដើម្បីបន្តបេសកកម្មដ៏ថ្លៃថ្លាឧត្តុង្គឧត្តមក្នុងការបម្រើជាតិ ជាពិសេសបន្តចូលរួមជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយទេពកោសល្យ ភាពប៉ិនប្រសប់ ស្វាហាប់ និងគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ 

សូម សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រី ជាទីស្រលាញ់ជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ ៖ សិលា


ចែករំលែក៖