ភ្នំពេញ ៖ គេគ្រប់គ្នា ពិតជាបានឃើញរូបភាពមន្ត្រីនគបាលអន្តោប្រវេសន៍មួយរូប នៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ បានជិះម៉ូតូក្នុងឯកសណ្ឋានជាមន្ត្រីនគបាច់ជាតិ ប៉ុន្តែមិនបានពាក់មួកសុវត្ថិភាព ត្រូវបានអ្នកលេងតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បង្ហោះព្រោងព្រាត ជាមួយនឹងសាររិះគន់ ស្ថាបនា ។ ទីបំផុត ! ផលដែលបានមកពី ព័ត៌មានពិតប្រាកដរបស់ប្រជាពលរដ្ឋ បញ្ជាក់ពីទិដ្ឋភាពសង្គម តាមរយៈ facebook ឃើញថាមានប្រសិទ្ធភាពផងដែរ។
សូមបញ្ជាក់ថា ៖ មន្ត្រីនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម្នាក់ ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព បន្ទាប់ពីមានការបង្ហោះព័ត៌មានតាមបណ្តាញសង្គម មន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅដើម្បីចូលខ្លួនមកផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក អត់ពាក់មូកសុវត្ថិភាព ចំនួន ៦០,០០០រៀល និងធ្វើកិច្ចសន្យាឱ្យធ្វើដំណើរត្រូវពាក់មួកសុវត្ថិភាព៕
ដោយ ៖ សិលា