ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូរុឺម៉កលក់មីឆាបេីកបរបញ្ច្រាសត្រូវម៉ូតូបុកបណ្តាលឱ្យនារីម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ ៖ នារីម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់៧១១​ កងពលតូចលេខ៧០​ ដឹកទៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូជ្រុលបុកជាមួយម៉ូតូរុឺម៉កលក់មីឆាមួយគ្រឿង បើកបរលើផ្លូវបញ្ច្រាសផ្លូវកាលពីវេលាម៉ោង៦និង៥៥នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ មុខច្រកចូលសាលាពេទ្យយោធា ក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូរុឺម៉កលក់មីឆា ពាក់ស្លាកលេខ ភ្នំពេញ 1K-9420 បើកពីត្បូងទៅជើងលើផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ដល់ចំណុចកើតហេតុ បត់ឆ្លងផ្លូវ ធ្វើឱ្យភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AI-9239 ជិះដោយនារីម្នាក់ ពីជើងទៅត្បូង គេចមិនទាន់ជ្រុលបុក បណ្តាលឱ្យដួល មុតអំបែងកញ្ចក់ទូ មីឆាដែលបែក កំពប់អីវ៉ាន់ លក់ បែកពងមាន់អស់ជាច្រើន ឆ្អាបពេញផ្លូវ ។

ក្រោយកើតហេតុ ភាគីខាងរុឺម៉កម៉ូតូលក់មីឆា ដឹងខ្លួនឯង បើកបរបញ្ច្រាសផ្លូវ ល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក បានព្យាយាមបញ្ចុះបញ្ចូលនារីរងគ្រោះ ដោយជួយចេញថ្លៃព្យាបាលខ្លះ តែនារីរងគ្រោះមិនព្រម ព្រោះរបួសរាងកាយ ហើយខូចខាតម៉ូតូទៀត មានតែរង់ចាំសមត្ថកិច្ច ជួយអន្តរាគមន៍ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖