ព័ត៌មានទាន់ហេតុការណ៍៖

លោក Ten Hag ត្រៀមខ្លួនសម្រាប់វគ្គផ្តាច់ព្រ័ត្រ FA Cup ចំពេលមានរបាយការណ៍បណ្តេញចេញ

ចែករំលែក៖

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United កំពុងរៀបចំដឹកនាំក្រុមសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ដោយមានរបាយការណ៍ថា គាត់នឹងត្រូវបណ្តេញចេញនោះទេ ទោះបីជាលទ្ធផលបែបណាក៏ដោយ។

ពាក្យចចាមអារ៉ាមអំពីអនាគតរបស់លោក Ten Hag កាន់តែរំជើបរំជួលឡើងតាំងព្រឹកថ្ងៃសុក្រ មុនពេលកាសែត The Guardian បានរាយការណ៍ថា គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះនឹងបាត់បង់ការងាររបស់គាត់បន្ទាប់ពីលទ្ធផលនៃការប្រកួតនៅ Wembley ជាមួយ Manchester City នៅរាត្រីថ្ងៃសៅរ៍នេះ វេលាម៉ោង៩យប់ម៉ោងនៅកម្ពុជា។

ជាមួយគ្នានេះក្លិប United បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរឿងនេះទេ។ ប្រភពរបស់ក្លិបអះអាងថា ការផ្តោតអារម្មណ៍របស់ពួកគេគឺសុទ្ធសាធលើការជួបជុំចុងក្រោយនៃពានទីពីរជាប់ៗគ្នាជាមួយក្រុមរបស់លោក Pep Guardiola ហើយព្យាយាមបញ្ចប់នូវអ្វីដែលជារដូវកាលដ៏លំបាក។

ក្រុមនៅតែប្តេជ្ញាចិត្តចំពោះការពិនិត្យឡើងវិញចុងបញ្ចប់នៃរដូវកាល បន្ទាប់ពីនោះការសម្រេចចិត្តលើអនាគតរបស់លោក Ten Hag នឹងត្រូវបានធ្វើឡើង។ សារព័ត៌មាន BBC Sport ផ្សាយថា មិនមានការទាក់ទងជាមួយលោក Ten Hag ឬអ្នកតំណាងរបស់គាត់ដោយ United ទេ។

ភាពស្រពិចស្រពិលកាលពី៨ឆ្នាំមុន នៅពេលដែលមិត្តរួមសញ្ជាតិហូឡង់លោក Louis van Gaal បានដឹងថា គាត់ហៀបនឹងត្រូវបណ្តេញចេញ ខណៈដែលជ័យជម្នះចុងក្រោយឆ្នាំ២០១៦ បានបញ្ចប់ជាមួយនឹងក្រុម Crystal Palace ។ លោក Van Gaal ត្រូវបានជូនដំណឹងអំពីការសម្រេចចិត្តដោយថ្នាក់ដឹកនាំរបស់ United ក្នុងរយៈពេល២៤ម៉ោងក្រោយមក។

Man Utd ឡើងទៅវគ្គផ្តាច់ព្រ័ត្រ FA Cup ត្រូវប៉ះជាមួយ Man City ដោយដឹងថា បរាជ័យនឹងមានន័យថាគ្មានបាល់ទាត់អឺរ៉ុបនៅរដូវកាលក្រោយសម្រាប់តែលើកទីពីរចាប់តាំងពីឆ្នាំ១៩៨១-១៩៨២ ដោយមិនរាប់បញ្ចូលរយៈពេល៥ឆ្នាំដែលក្លិបអង់គ្លេសទាំងអស់ត្រូវបានហាមឃាត់។

ពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៨ក្នុងក្របខ័ណ្ឌ Premier League គឹនៅក្រោមកាលពីលោក David Moyes ដឹកនាំរដូវកាល២០១៣-២០១៤ និងទាបបំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ១៩៨៩-១៩៩០មក។

ការជំនួសត្រូវបានស្នើឡើងដូចជា លោក Thomas Tuchel, Gareth Southgate, Mauricio Pochettino, Kieran McKenna, Thomas Frank និងអ្នកផ្សេងទៀត។ នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ ខ្លឹមសារដែលត្រូវបានហាមឃាត់រហូតដល់ល្ងាចថ្ងៃសុក្រលោក Ten Hag ត្រូវបានសួរថា តើការពិភាក្សាត្រូវបានគ្រោងទុកជាមួយក្រុមម្ចាស់ថ្មីរបស់ក្លិបនៅសប្តាហ៍ក្រោយដែរឬទេ។

លោកបានមានប្រសាសន៍ថា “ទេ! យើងបានធ្វើរួចហើយ ហើយនៅថ្ងៃអាទិត្យ ខ្ញុំនឹងទៅវិស្សមកាល។ ខ្ញុំគិតថាខ្ញុំសមនឹងទទួលបានវា” ។ នៅពេលគាត់ត្រូវបានគេសួរថា តើគាត់ត្រូវបានគេផ្តល់ការធានាណាមួយអំពីអនាគតរបស់គាត់ជាមួយក្លិបដែលកិច្ចសន្យារបស់គាត់នៅសល់មួយឆ្នាំទៀតនោះលោក Ten Hag បានឆ្លើយតបថា “វាមិនចាំបាច់ទេ យើងនឹងទៅសម្រាប់រដូវកាលក្រោយ” ៕

ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)


ចែករំលែក៖