ព័ត៌មានទាន់ហេតុការណ៍៖

ស្តីបន្ទោសរឿងលួចឆក់ត្រី​ ស្រាប់តែលើកគ្នាទៅប្រើហិង្សាបណ្តាលឱ្យបុរសម្នាក់រងរបួសនៅស្រុកមោងឫស្សី

ចែករំលែក៖

ខេត្ត​បាត់ដំបង​៖​ ស្នងការដ្ឋានគរបាលខេត្តបាត់ដំបង​ បានឱ្យដឹងនៅថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០២៤នេះថា៖​ កម្លាំង​នគរបាល​ស្រុក​មោង​ឫស្សី​ បានឃាត់ខ្លួន​ជនដៃដល់​ចំនួន​ ០៣នាក់​ ក្រោយធ្វើ​សកម្មភាព​ប្រេី​កាំបិត​ និងដំបង​វាយ​បុរសម្នាក់​បណ្ដាលឱ្យ​រងរបួស​ គ្រាន់តែ​ជនរងគ្រោះស្តីបន្ទោសរឿងលួចឆក់ត្រី​។ 

ប្រភពដដែលបន្តថា​ មានករណីហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោសមួយ​ បានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្រុមទី៧ ភូមិស្ទឹងចក ឃុំព្រៃ តូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង​ បង្កដោយជនសង្ស័យមានគ្នាចំនួន០៣នាក់គឺ៖

១-ឈ្មោះ វ៉ាន់ វណ្ណា ហៅធឿក ភេ​ទប្រុសអាយុ ៣០ឆ្នាំ(ប្រដាប់ដោយដំបងឫស្សីជាជនដៃដល់)។ 

២-ឈ្មោះ វ៉ាន់ តុលា ហៅបឺក ភេទប្រុស អាយុ ២៧ឆ្នាំ(ប្រដាប់ដោយកាំបិតច្នៃជាបក្ខពួក)។

៣-ឈ្មោះ ឡុង ង៉ា ភេទប្រុស អា យុ ២០ឆ្នាំ (ប្រដាប់ដោយកាំបិតច្នៃ ជាបក្ខពួក) ។

អ្នកទាំងបីនាក់រស់នៅភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី បានទៅធ្វើសកម្មភាពរករឿងជនរងគ្រោះឈ្មោះ ប៊ិន ហុង ភេទប្រុស អាយុ ៦២ឆ្នាំ រស់នៅចំណុចកើតហេតុ ដោយខឹងជនរងគ្រោះស្តីឱ្យរឿងពួកគេ(ជនសង្ស័យ)ឆក់ត្រីនៅចំណុចមុខផ្ទះជន​រងគ្រោះ ក្នុងពេលនោះក្រុមជនសង្ស័យម្នាក់ឈ្មោះ វ៉ាន់ វណ្ណា បានយកដំបងឫស្សីវាយទៅលើជន​រ​ងគ្រោះ ជា ច្រើនដំបង បណ្ដាលឱ្យរងរបួស ក្បាល០១កន្លែង ដេរ០៩ថ្នេរហើមដៃទាំងសងខាង បន្ទាប់មកបក្ខពួកជនសង្ស័យ០២នាក់ទៀតដែល​ប្រ ដាប់ដោយកាំបិតគ្រប់ដៃ បំរ៉ុងធ្វើសកម្មភាពកា-ប់ទៅលើជនរងគ្រោះបន្ថែម តែត្រូវបានគ្រួសារជនរងគ្រោះចេញមកស្រែឱ្យគេជួយទើបក្រុមជន​សង្ស័យគេខ្លួនអស់តែម្ដង ។

ក្រោយកើតហេតុជនរងគ្រោះបាន ដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល និងដោយអនុវត្តតាម យោ បល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត  គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែន ការងារនគរបាលព្រហ្មទ័ណ្ឌ​ នៅថ្ងៃទី២៤ខែឧសភាឆ្នាំ២០២៤លោ​កវរសេនីយ៍ឯក​ ស​គឹម​ឡុង​ អធិការ​នគរបាលស្រុកមោងឫស្សី​បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៌រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រៃតូច នៃអធិការ​ដ្ឋាននគរបាលស្រុក ធ្វើការស្រាវជ្រាវឃាត់ខ្លួនជន​សង្ស័យចំនួន០៣នាក់ខាងលើ នាំមកកាន់អធិការដ្ឋាននគរ​បា​លស្រុកមោងឫស្សី ដើម្បីចាត់ការតាមនីតិវិធីច្បាប់ដោយដកហូតសម្ភារៈល្មេីសច្បាប់មួយចំនួនទៀតផង។ 

បច្ចុប្បន្នជនសង្ស័យ​រួមទាំង​វត្ថុ​តាង​ ត្រូវសមត្ថកិច្ចជំនាញ​ បញ្ជូនខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ ដេីម្បីចាត់ការតាមច្បាប់​៕

ដោយ​៖ តារា​


ចែករំលែក៖