ព័ត៌មានទាន់ហេតុការណ៍៖

ប្រធាន (គ.ជ.ប) បានអញ្ជើញចុះពិនិត្យមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នៅការិយាល័យបោះឆ្នោតលេខ ០០០៤

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៦ឧសភា លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអញ្ជើញចុះពិនិត្យមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤ នៅការិយាល័យបោះឆ្នោតលេខ ០០០៤ ឋិតក្នុងសាលាបឋមសិក្សាទួលគោក ក្នុងខណ្ឌទួលគោក នៃរាជធានីភ្នំពេញ។

ដោយឡែកទិដ្ឋភាពការបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌអាណិត្តទី៤ នៅការិយាល័យបោះឆ្នោត ០០០៦ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ស្ថិតក្នុងវិទ្យាល័យហ៊ុន សែន ចាក់អង្រែ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ គឺរៀបចំសន្តិសុខសណ្តាប់ធ្នាប់ បានល្អ ដូចកន្លែងផ្សេងៗទៀត ទូទាំងប្រទេស ។ 

សូមបញ្ជាក់ថា ៖ កម្ពុជារៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃនេះ ដោយមានបក្សនយោបាយចំនួន៥ ចូលរួមប្រកួតប្រជែង។ គឺនៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ កម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នេះ មានគណបក្សនយោបាយចំនួន៥ នឹងចូលរួមប្រកួតប្រជែង ដែលរួមមាន៖ 

ទី១៖ គណបក្ស ប្រជាជនកម្ពុជា ។

ទី២៖ គណបក្សឆន្ទៈខ្មែរ។

ទី៣៖ គណបក្សកម្លាំងជាតិ។

ទី៤៖ គណបក្សហ៊្វុនស៊ិនប៉ិច 

និងទី៥៖ គណបក្សខ្មែររួបរួមជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖