ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនជាតិវៀតណាម​ម្នាក់​ ក្រោយធ្វើ​សកម្មភាព​លួចម៉ូតូ​ពលរដ្ឋ​

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា នៅថ្ងៃទី​២៦​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ បុរស​ជនជាតិ​វៀតណាម​ម្នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ខណ្ឌ​ អន្តរាគមន៍​ឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីលួចម៉ូតូ​។ 

ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ បានធ្វេីឡេីង​កាលពីរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចមុខផ្ទះលេខ១៦៤អឺ០ ផ្លូវ៩៣ ភូមិ៤ សង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។                

ជនសង្ស័យមានឈ្មោះ ង្វៀង យ៉ាងតាយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅទីលំនៅមិនពិតប្រាកដ។

ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន កម្លាំងជំនាញបានធ្វើតេស្តស្វែងរកសារធាតុញៀនបញ្ជាក់ជាលទ្ធផលឃើញ ថា(វិជ្ជមាន)មានសារធាតុញៀន។

សម្ភារៈនិងវត្ថុតាងរួមមាន៖

១-ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស ស្លាកលេខ ភ្នំពេញ 1P-9613(ជារបស់ជនរងគ្រោះ)។

២-កូនសោរម៉ូតូចំនួន១ (ជារបស់ជនសង្ស័យ)។ 

សមត្ថកិច្ចជំនាញ​បានប្រគល់ម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ស ស្លាកលេខ ភ្នំពេញ 1P-9613 ឱ្យទៅជនរងគ្រោះវិញតាមការស្នើសុំ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖