ព័ត៌មានទាន់ហេតុការណ៍៖

មានអំពើហិង្សាកើតឡើងអំឡុងពេល PSG លើកពាន French Cup ក្រោយឈ្នះ Lyon

ចែករំលែក៖

ក្រុមរបស់លោក Luis Enrique បានបញ្ចប់ការប្រកួតក្នុងស្រុកជាមួយនឹងពាន២ ខណៈដែលខ្សែប្រយុទ្ធ Kylian Mbappe បានបញ្ចប់អាជីពនៅ Paris St-Germain របស់គាត់ជាមួយនឹងជ័យជម្នះចុងក្រោយឈ្នះពាន French Cup លើក្រុម Lyon ក្នុងលទ្ធផល២ទល់១។

ខ្សែប្រយុទ្ធ Ousmane Dembele បានតែតបញ្ចូលទីឲ្យ PSG នាំមុខនៅតង់ទី១ នាទីទី២២ ពីការបញ្ជូនរបស់ Nuno Mendes នៅកីឡដ្ឋាន Stade Pierre-Mauroy របស់ក្លិប Lille។ ខ្សែការពារ Fabian Ruiz បានរកគ្រាប់បាល់ទី២ឲ្យ PSG បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងលើកដំបូងរបស់គាត់ត្រូវបានរារាំងដោយខ្សែការពារជនជាតិអៀរឡង់ Jake O’Brien របស់ Lyon ។

កីឡាករ O’Brien វ័យ២៣ឆ្នាំរបស់ Lyon រកបាន១គ្រាប់តាមពីក្រោយនៅនាទីទី៥៥ ពីការបញ្ជូនបាល់ពីជ្រុងរបស់ Rayan Cherki ដែលជាគ្រាប់ទី៥របស់គាត់ចាប់តាំងពីផ្ទេរពី Crystal Palace កាលពីរដូវក្តៅមុន។

ខ្សែប្រយុទ្ធបារាំង Mbappe វ័យ២៥ឆ្នាំចាកចេញពីក្រុមនៅរដូវកាលនេះ គឺជាអ្នកស៊ុតបញ្ចូលទីកំណត់ត្រារបស់ PSG ជាមួយនឹង២៥៦គ្រាប់ក្នុង៣០៨ប្រកួតបន្ទាប់ពីការផ្ទេរពី Monaco ឆ្នាំ២០១៧។ គាត់ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយ Real Madrid ដោយបញ្ចប់ការស្វែងរកកីឡាកររយៈពេល៨ឆ្នាំ។

Mbappe បានជួយក្រុមឈ្នះពានរង្វាន់ Ligue 1 ចំនួន៦ដងក្នុងរយៈពេល៧ឆ្នាំរបស់គាត់នៅ PSG បូករួមទាំង French Cup ចំនួន៤ និង League Cup ចំនួន២ដង។ គាត់បានចាប់ផ្តើមការប្រកួតលីកចំនួន៧ចុងក្រោយរបស់ PSG តែប៉ុណ្ណោះ ខណៈដែលលោក Luis Enrique បានគ្រោងដាក់កីឡាកររូបនេះជាកីឡាករបម្រុង ប៉ុន្តែបានចាប់ផ្តើមការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់នេះ។

ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះដែរក៏មានការប៉ះទង្គិចគ្នាដោយហិង្សារវាងអ្នកគាំទ្រចម្ងាយប្រហែល១០០គីឡូម៉ែត្រនៅផ្លូវ A1 ក្នុងទីក្រុង Fresnes-les-Montauban ខណៈដែលអ្នកគាំទ្រធ្វើដំណើរទៅប្រកួត។ ក្រុមអ្នកគាំទ្រគូប្រជែងក្រុមទាំង២បានវាយតប់គ្នានៅស្ថានីយសេវាបង់រំលស់ និងផ្លូវហាយវេ ដោយបានដុតរថយន្តក្រុងមួយគ្រឿង និងខូចខាតអស់៤គ្រឿងទៀត។

មន្ត្រីប៉ូលិសចំនួន៨នាក់បានរងរបួសក្នុងការប៉ះទង្គិចគ្នានេះ។ ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលនៅក្នុងការប្រកួតបានប្រាប់ទូរទស្សន៍ BFM TV ថា “ទាំងនេះគឺជាព្រឹត្តិការណ៍កីឡាដែលគួរតែនិយាយអំពីភាពរីករាយជាមួយកីឡា មិនគួរណាមានអំពើហិង្សាកើតឡើងនោះទេ។ ខ្ញុំសូមថ្កោលទោសចំពោះអំពើហិង្សានេះដោយភាពម៉ឺងម៉ាត់បំផុត”៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)


ចែករំលែក៖