ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន១០៩នាក់​ ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៤ករណីទូទាំងប្រទេសថ្ងៃទី២៦ ឧសភាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖​ យុវជន​ និង​យុវតី​គ្រប់រូប​ត្រូវ​ឆ្លើយ​ថា​ទេ​ចំពោះ​គ្រឿងញៀន!​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន១០៩នាក់ (ស្រី ០៣នាក់) ត្រូវបានកម្លាំងសមត្ថកិច្ច​ជំនាញ​ នៅទូទាំងប្រទេសកម្ពុជា​ បានចុះស្រាវជ្រាវ​បង្រ្កាប​ និងឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៤ករណី កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញ​! ។

ក្នុងចំណោមជនសង្ស័យចំនួន ១០៩នាក់ រួមមាន៖​ ជួញដូរ ៤ករណី ឃាត់ ១៧នាក់(ស្រី ២នាក់),ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២០នាក់(ស្រី ១នាក់),ប្រើប្រាស់ ៩ករណី ឃាត់ ៧២នាក់(ស្រី ០នាក់)។ 

វត្ថុតាងចាប់យកសរុប ៖ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice)​ស្មេីនិង​ ៦៥៧,៩២ក្រាម, កេតាមីន(Ke)ស្មេីនិង​ ៦៨០,៩៥ក្រាម, អ៊ិចស្តាស៊ី (mdma) ស្មេីនិង​ ១៧,៦០ក្រាម។​

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាលជាតិ៖ ​៧អង្គភាព 

*១ / មន្ទីរ៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។

*២ / កំពត៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,៨៧ក្រាម។

*៣ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៥៥៩,៦២ក្រាម។

*៤ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១០ក្រាម។

*៥ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១២នាក់។

*៦ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ៥ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ៧ករណី ឃាត់ ៥៧នាក់ ចាប់យកIce ៥,៣១ក្រាម, Ke ១១៧,១៦ក្រាម និងMDMA ១៧,៦០ក្រាម។

*៧ / ត្បូងឃ្មុំ៖ រក្សាទុក ២ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យកIce ៣,៧០ក្រាម។

ដោយឡែកកម្លាំង​កងរាជអាវុធហត្ថ ៣អង្គភាព

*១ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១១នាក់ ស្រី ២នាក់ ចាប់យកIce ៤៥,៦១ក្រាម និងKe ៥៦៣,៧៩ក្រាម។

*២ / កំពង់ធំ៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,១២ក្រាម។

*៣ / តាកែវ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤៥,២៩ក្រាម៕

ដោយ​៖ តារា​


ចែករំលែក៖