ក្រុម Southampton បានផ្តួល Leeds ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Play-off នៃក្របខ័ណ្ឌ Championship ដើម្បីទទួលបានការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Premier League វិញ និងទទួលបានទឹកប្រាក់ចំនួន១៤០លានផោនជាមួយនឹងការត្រឡប់ទៅលីកកំពូលវិញនេះ។
រយៈពេល១១ឆ្នាំនៅលីកកំពូលអង់គ្លេសរបស់ Southampton ក្នុងក្របខ័ណ្ឌកំពូលបានឈានដល់ទីបញ្ចប់បន្ទាប់ពីយុទ្ធនាការដ៏អាក្រក់មួយកាលពីលើកមុន ប៉ុន្តែទោះបីជាបានកៅអី Play-0ff និងចាញ់៣ពិន្ទុតាមពីក្រោយ Leeds ក្នុងចំណាត់ថ្នាក់ទី៤ក៏ដោយ គឺក្រុមបានចូលរួមជាមួយ Leicester និង Ipswich ក្នុងការឡើងទៅកាន់ Premier League។
កីឡាករ Adam Armstrong បានស៊ុតបាល់បញ្ចូលទី១គ្រាប់ដែលជាគ្រាប់ជ័យជម្នះនៅនាទីទី២៤ ជាមួយនឹងការបញ្ជូនបាល់ពី Will Smallbone។ កីឡាករបម្រុង Dan James របស់ Leeds បាន វាយបកវិញនៅចុងម៉ោង ខណៈដែលពួកគេបានព្យាយាមតាមស្មើ ប៉ុន្តែនៅតែមិនអាចជួយ Leeds ឲ្យតាមស្មើបានដែរ។
ការបរាជ័យសម្រាប់ Leeds បានបញ្ជូនពួកគេទៅរដូវកាលមួយផ្សេងទៀតនៅក្នុង Championship ហើយមានន័យថា ឥឡូវនេះពួកគេបានចាញ់វគ្គ Play-off ចំនួន៣ចុងក្រោយរបស់ពួកគេនៅ Wembley ដោយមិនស៊ុតបញ្ចូលទី និងមិនបានជោគជ័យក្នុងយុទ្ធនាការ Play-off ទាំង៦របស់ពួកគេ។
ការឡើងទៅកាន់ Premier League របស់ Southampton មានន័យថា ការប្រកួតវគ្គ Play-off ទាំង៣នៅឆ្នាំនេះត្រូវបានឈ្នះដោយក្រុមដែលបានបញ្ចប់ក្នុងតារាងលីកទាបជាងក្រុមដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ខ្ពស់ជាងនេះ មិនអាចរកគ្រាប់បាល់បានក្នុងការប្រកួតទាំង៣។
ក្រុមទាំង២បានចូលលេងក្នុងការប្រកួតនេះ បន្ទាប់ពីទទួលបានជ័យជម្នះក្នុងជើងទីពីរក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Play-off ក្រុម Leeds បានយកឈ្នះលើក្រុម Norwich ៤-០ និងក្រុម Southampton ទទួលបានជ័យជម្នះ ៣-១ លើក្រុម West Bromwich Albion ៕
ដោយ៖ ភារៈ (រូបភាព ៖ BBC Sport)