ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដើមគ១រូបជិះយន្តហោះពីចក្រភពអង់គ្លេសមកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខណ្ឌ នៅភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ផ្តើមចេញពីការគោរពស្រឡាញ់ចំពោះគណបក្សប្រជាជនកម្ពុជា, គោរពស្រឡាញ់សម្តេចតេជោហ៊ុន សែន, គោរពស្រឡាញ់សម្តេចមហាបវរធិបតីហ៊ុន ម៉ា ណែត, លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ  បានធ្វើអោយលោកស្រីឈិត ពៅ សមាជិកាក្រុមប្រឹក្សាសង្កាត់ផ្សារដើមគ   ខណ្ឌទួលគោកសុខចិត្តចំណាយលុយកាក់ផ្ទាល់ខ្លួន និងពេលវេលា២ថ្ងៃ៣យប់ មកចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី.ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ។

លោកស្រីឈិត ពៅ បានឱ្យដឹងថា៖ដោយសារមានគណបក្សប្រជាជនកម្ពុជា ទើបកម្ពុជាទទួលបានសុខសន្តិភាព, ស្ថិរភាពនយោបាយ និងការអភិវឌ្ឍពាស ពេញផ្ទៃប្រទេសក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី។ បើគ្មាន គណបក្សប្រជាជនកម្ពុជាក៏លោកស្រីគ្មានឧិកាសមកឈរនិយាយ មកចូលរួម ប្រើសិទ្ធិស្វ័យសម្រេចដោយបង្ហាញពីសន្តានចិត្តគោរពស្រឡាញ់ឥតងាករេចំពោះគណបក្សប្រជាជនកម្ពុជា។ ក្នុងវ័យ៤០ឆ្នាំ លោកស្រីឈិត ពៅ បានគូសបញ្ជាក់ថា៖ពេលនេះស្វាមីរបស់លោកស្រីកំពុងសម្រាកព្យាបាលជំងឺនៅចក្រភព

អង់គ្លេស។ តែដើម្បីបង្ហាញពីការសងគុណទៅគណបក្សប្រជាជនកម្ពុជាវិញដែលលោកស្រីគោរពស្រឡាញ់ជារៀងរហូតមក លោកស្រីបានទុកប្តីឱ្យនៅក្នុងមន្ទីរពេទ្យតែម្នាក់ឯង ដោយសុខចិត្តជិះយន្តហោះមកបោះឆ្នោតរាប់ម៉ឺនគីឡូម៉ែត្រដើម្បីមកបំពេញកាតព្វកិច្ចជាពលរដ្ឋម្នាក់ និងជាសមាជិកក្រុមប្រឹក្សាម្នាក់ផងដែរ ។ 

ប្រសាសន៍លើកឡើងរបស់លោកស្រីឈិត ពៅ បានសបញ្ជាក់ឱ្យឃើញរបស់សមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជាដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីគាំទ្រគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងផុលផុស។ពាក់ពន្ធ័នឹងដំណើរការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ័រូបវ័ន្ត នាពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចធិបតីហ៊ុន ម៉ាណែត បានដាក់ចេញគម្រោងព្រែកជីកហ្វូណន.តេជោដែលតភ្ជាប់ការដឹកជញ្ជូន តាមផ្លូវទឹកពីទន្លេបាសាក់ដល់សមុទ្រខេត្តកែប មានប្រវែង១៨០គីឡូម៉ែត្រដែល ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលកម្ពុជានឹងលែងត្រូវការពឹងដង្ហើមគេដកទៀតហើយនិងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន៕

ដោយ ៖ សំរិត


ចែករំលែក៖