ព័ត៌មានទាន់ហេតុការណ៍៖

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំក្រោមអធិបតីភាពរបស់លោក Xi Jinping

ចែករំលែក៖

ប្រទេសចិន ៖ ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានរៀបចំធ្វើកិច្ចប្រជុំនៅថ្ងៃទី២៧ខែឧសភា ដើម្បីពិនិត្យពិភាក្សាអំពី《គោលនយោបាយនិងវិធានការមួយចំនួនសម្រាប់ជំរុញការងើបឡើងយ៉ាងឆាប់រហ័សនៃតំបន់ភាគកណ្តាលក្នុងយុគសម័យថ្មី》និង《ការកំណត់(អនុវត្តសាកល្បង)អំពីការដេញដោលទំនួលខុសត្រូវខាងការបង្ការនិងដោះស្រាយហានិភ័យហិរញ្ញវត្ថុ》 ក្រោមអធិបតីភាពលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ នេះបើយោងតាមការផ្សាយរបស់គេហទំព័រ «CCFR China state-controlled media » នារសៀលថ្ងៃនេះ។ 

កិច្ចប្រជុំបានលើកឡើងថា ការជំរុញការងើបឡើងនៃតំបន់ភាគកណ្តាលជាការសម្រេចគោលនយោបាយយុទ្ធសាស្ត្រដ៏សំខាន់របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូល ។ យើងត្រូវប្រកាន់ខ្ជាប់ការកំណត់តួនាទីជាយុទ្ធសាស្ត្រដែលតំបន់ភាគកណ្តាលជាមូលដ្ឋានផលិតស្បៀងដ៏សំខាន់ មូលដ្ឋានសម្ភារៈដើមនៃថាមពល មូលដ្ឋានផលិតគ្រឿងបរិក្ខារទំនើបនិងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់និងជាទីតាំងតភ្ជាប់ការដឹកជញ្ជូននិងគមនាគមន៍ចម្រុះរបស់ចិន ដើម្បីជំរុញឱ្យការងើបឡើងនៃតំបន់ភាគកណ្តាលទទួលបានលទ្ធផលដ៏សំខាន់ ។

កិច្ចប្រជុំលើកនេះបានលើកឡើងថា ការតាក់តែង《ការកំណត់(អនុវត្តសាកល្បង)អំពីការដេញដោលទំនួលខុសត្រូវខាងការបង្ការនិងដោះស្រាយហានិភ័យហិរញ្ញវត្ថុ》 គឺដើម្បីបង្កើនការដឹកនាំជាសមូហភាពនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចំពោះការងារហិរញ្ញវត្ថុយ៉ាងប្រាកដប្រជា ដើម្បីអនុវត្តជាក់ស្តែងនូវការត្រួតពិនិត្យខាងហិរញ្ញវត្ថុដោយគ្រប់ជ្រុងជ្រោយ បង្ការនិងដោះស្រាយហានិភ័យហិរញ្ញវត្ថុនិងជំរុញភារកិច្ចគ្រប់ផ្នែកនៃការអភិវឌ្ឍហិរញ្ញវត្ថុប្រកបដោយគុណភាពខ្ពស់ ៕

ដោយ ៖ សិលា


ចែករំលែក៖