ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា តាមបណ្តាខេត្តអាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី៥%- ១៥%

ចែករំលែក៖

ភ្នំពេញ ៖ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា តាមបណ្តាខេត្តអាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី៥%- ១៥% ។ នេះបើយោងតាម សេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាសនៃការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤។ 

ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ៖

សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤៖

១-តំបន់វាលទំនាប៖

-សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៧°Cណ។ ខ្យល់បក់មកពីទិស បស្ចិម និងនិរតី មានល្បឿនមធ្យម ២ម៉ែត្រ/វិនាទី។ ខេត្តពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ ភ្នំពេញ កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងតាកែវ អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី៥%- ១៥%។

២-តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសបស្ចិម និងនិរតីមានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ រតនគិរី និង មណ្ឌលគិរី អាចមានភ្លៀង ផ្គរគ្របដណ្តប់លើផ្ទៃដីពី៥%-១០%។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៥°C ។ ខ្យល់បក់មកពីទិស បស្ចិម និងនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី១០%-១៥%។

-រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។ 

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មាន ៕

ដោយ ៖ សិលា


ចែករំលែក៖