ខ្សែប្រយុទ្ធ Cristiano Ronaldo បានបង្កើតកំណត់ត្រាថ្មីសម្រាប់ការស៊ុតបញ្ចូលទីក្នុងរដូវកាល Saudi Pro League បន្ទាប់ពីគ្រាប់បាល់ពីរដងសម្រាប់ Al-Nassr ទល់នឹង Al-Ittihad បានធ្វើឱ្យចំនួនសរុបរបស់គាត់កើនឡើងដល់៣៥គ្រាប់។
កីឡាករវ័យ៣៩ឆ្នាំរូបនេះបានស៊ុតបាល់បញ្ចូលទីពីរដងក្នុងជ័យជម្នះ ៤-២ ដើម្បីយកឈ្នះលើ៣៤ គ្រាប់របស់កីឡាករ Abderrazak Hamdallah ក្នុងឆ្នាំ២០១៨-២០១៩ ដែលខ្សែប្រយុទ្ធម៉ារ៉ុករូបនេះធ្លាប់លេងឲ្យ Al-Nassr ផងដែរ ។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Ronaldo បានស៊ុតបញ្ចូលទីបាន៦៤គ្រាប់ក្នុង៦៩ប្រកួតសម្រាប់ Al-Nassr ក្នុងការប្រកួតទាំងអស់ចាប់តាំងពីចូលរួមជាមួយការផ្ទេរដោយឥតគិតថ្លៃក្នុងខែមករា ឆ្នាំ២០២៣ បន្ទាប់ពីចាកចេញពី Manchester United ។
ជ័យជម្នះនេះមានន័យថា Al-Nassr បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងតារាងសម្រាប់រដូវកាលទី២ជាប់ៗគ្នា ចាញ់១៤ពិន្ទុតាមពីក្រោយក្រុមជើងឯក Al-Hilal ប៉ុន្តែឈ្នះ១៧ពិន្ទុដាច់ពីក្រុមចំណាត់ថ្នាក់លេខ៣ Al-Ahli ។
ឥឡូវនេះ Ronaldo បានស៊ុតបញ្ចូលទីបាន៧៦៥គ្រាប់ក្នុងអាជីពរយៈពេល២២ឆ្នាំរបស់គាត់ដែលធ្លាប់លេងឲ្យ Sporting Lisbon, Manchester United, Real Madrid និង Juventus។ គាត់ក៏កាន់កំណត់ត្រាគ្រាប់បាល់អន្តរជាតិជាមួយនឹង១២៨គ្រាប់ពីការបង្ហាញខ្លួន២០៦ប្រកួតសម្រាប់ព័រទុយហ្គាល់ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)