ព័ត៌មានទាន់ហេតុការណ៍៖

លោក សុខ ឥសាន បរិយាយ នេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក សុខ ឥសាន បរិយាយ នេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ មានប្រសាសន៍ថា ការវិលត្រឡប់ចូលស្រុករបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ មានរហូតនៅក្នុងអារម្មណ៍  តែការវិលត្រឡប់ជាក់ស្តែងមិនមានជាដាច់ខាត។ ការចង់ចូលស្រុកលុះត្រាតែយកជីវិតទៅប្តូរ តែទណ្ឌិតមេឧទ្ទាមក្រៅច្បាប់មិនហ៊ានយកជីវិតប្តូរទេ អញ្ចឹងការចង់ចូលស្រុកអត់មានទាល់តែសោះ មានតែក្នុងអារម្មណ៍ប៉ុណ្ណោះ ហិហិ។ ចំពោះការប្រកួតគ្នា គេវ៉ៃសន្លប់ហើយ បែរជាគេឲ្យពិន្ទុស្មើគ្នាទេ ទាំងក្នុងការប្រកួតកីឡានិងទាំងការប្រកួតខាងនយោបាយ ហិហិ។  ការចូលស្រុករបស់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ដើម្បីងាប់ ជាប់គុកនិងមិនអាចធ្វើអីបាន អញ្ចឹងទើបទណ្ឌិតមេឧទ្ទាមក្រៅច្បាប់មិនហ៊ានចូល។ ក្នុងនាមជាអ្នកចាញ់តើមានមុខអីមករកការចរចាជាមួយអ្នកឈ្នះ អ្នកចាញ់ត្រូវតែទទួលស្គាល់ការបរាជ័យរបស់ខ្លួនហើយព្រមទទួលយកការចាញ់របស់ខ្លួនទៅ។ ឯកឧត្តមបានបន្តថា ទណ្ឌិតរត់ចោលស្រុកមិនហ៊ានចូលស្រុក ឯ កឹម សុខា ជាប់គុកនៅផ្ទះ២៧ឆ្នាំ សង្ឃឹមថា២នាក់នេះនឹងបានជួបគ្នាធ្វើការជាមួយគ្នានៅជាតិក្រោយ។  

លោកបន្ថែមថា ការបោះឆ្នោតក្រុមប្រឹក្សាមានលក្ខណៈសេរី ត្រឹមត្រូវនិងយុត្តិធម៌និងមានតម្លាភាព គណបក្សណាមានគុណសម្បត្តិច្រើនសម្រាប់ជាតិនិងប្រជាជនទទួលបានជ័យជំនះធំ គណបក្សណាមានគុណសម្បតិ្តតិច ទទួលបានការគាំទ្រតិច។  របៀបធ្វើការរាជរដ្ឋាភិបាលកម្ពុជាចេះធ្វើការហើយមិនបាច់អ្នកវិភាគរត់ចោលស្រុកចេះជាងទេ កិច្ចការអ្វីត្រូវប្រជុំអន្តរក្រសួង អ្វីត្រូវឲ្យក្រុមប្រឹក្សាអ្នកច្បាប់ត្រូវធ្វើ អ្វីត្រូវដាក់ឆ្លងមតិរដ្ឋសភា និងអ្វីត្រូវធ្វើ ប្រជាមតិ ៕

ដោយ ៖ សិលា


ចែករំលែក៖