ព័ត៌មានទាន់ហេតុការណ៍៖

ក្លឹបអ្នកកាសែតកម្ពុជា​ ដឹកនាំស្ថាប័នសារព័ត៌មានចំនួន៣០ ធ្វើដំណើរទៅកាន់ទីក្រុងបូកគោ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍

ចែករំលែក៖

ភ្នំពេញ​៖​ ក្លឹបអ្នកកាសែតកម្ពុជា​ នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានដឹកនាំស្ថាប័នសារព័ត៌មានចំនួន៣០ធ្វើដំណើរទៅកាន់​រមណីយដ្ឋានទីក្រុងបូកគោ លើទឹកដីនៃភូមិភាគនិរតីនៃប្រទេសកម្ពុជាដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍។ 

សូមជម្រាបថា​ កន្លងមក អ្នកទេសចរទាំងក្នុងប្រទេស និងអន្តជាតិ កាលណាចង់ធ្វើដំណើរទេសចរណ៍តែងគិតភ្លាមទៅដល់ទឹកដីនៃខេត្តសៀមរាប នឹកឃើញដល់ប្រាសាទអង្គរវត្ត ឬមួយក៏ទៅនៅតំបន់ឆ្នេរសមុទ្រដូចជា ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែបជាដើម។ 

ក្លឹបអ្នកកាសែតកម្ពុជាចង់បង្ហាញថាតំបន់ទេសចរណ៍នៅកម្ពុជាមានច្រើនណាស់ ហើយនៅចំពោះមុខនៃបម្រែបម្រួលអាកាសធាតុអាកាសធាតុក្តៅដែលកំពុងជួបប្រទះ កម្ពុជាយើងក៏មានជម្រើសរកតំបន់ទេសចរណ៍ដែលមានអាកាសធាតុត្រជាក់រហូតដល់បីតំបន់តំបន់៖ ទីមួយ, ភូមិភាគឦសាននៃប្រទេសកម្ពុជានៅលើទឹកដីខេត្តមណ្ឌលគិរី។ ទីពីរ, គីរីរម្យក្នុងខេត្តកំពង់ស្ពឺ។ ទីបី ,ទីក្រុងបូកគោ ដែលមានរហូតដល់បីរដូវក្នុងមួយថ្ងៃ មានន័យថាក្តៅ ត្រជាក់ និងធ្លាក់អ័ព។ អ្នកសារព័ត៌មានអាចជួយផ្សព្វផ្សាយដើម្បីផ្ដល់ជម្រើសឱ្យអ្នកទេសចរទាំងក្នុងស្រុកនិងអន្តរជាតិបានដឹង៕​

ដោយ​៖​ សណ្តោស


ចែករំលែក៖