ខេត្តត្បូងឃ្មុំ៖ អង្គភាពនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជាក់ឱ្យដឹងថា ៖ ដោយអនុវត្តតាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០៖១៥នាទី ត្រង់ចំណុច ភូមិ៦.១២ សង្កាត់វិហារសួង ក្រុង សួង ខេត្តត្បូង ឃ្មុំ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញនាយកដ្ឋាន បានសហការជាមួយ កម្លាំង ជំនាញស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ១៥៧ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ របស់លោក គង់ តាំងម៉េង ចៅក្រមស៊េីបសួរ សាលាដំបូងខេត្តត្បូងឃ្មុំ លើឈ្មោះ ឈ្លូញ ដា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានភូមិ ត្រពាំងដុំ ឃុំ ស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណី ឃាតកម្ម ប្រព្រឹត្តនៅភូមិ ត្រពាំងដុំ ឃុំ ស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃ ទី ១០ ខែ កុម្ភៈ ឆ្នាំ២០២៤ ។
នៅថ្ងៃដដែល វេលាម៉ោង ១២៖២០នាទី ត្រង់ចំណុច ភូមិតំណាក់ចា ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កម្លាំង ជំនាញអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១៥៦ ចុះ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ របស់លោក គង់ តាំងម៉េង ចៅក្រមស៊េីបសួរ សាលាដំបូងខេត្តត្បូងឃ្មុំ លេីឈ្មោះ ឈាង ឃាង ហៅ ង៉ោល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ អាសយដ្ឋានភូមិ ត្រពាំងដុំ ឃុំ ស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលេីប្រគល់ជូន ស្នងការ ដ្ឋាន នគរបាលខេត្តត្បូងឃ្មុំ ដេីម្បី ចាត់ការបន្តតាមនីតិវិធី៕
ដោយ ៖ សិលា