ខេត្តស្វាយរៀង ៖ លោកយាយ ខឹម សារឿ ន អាយុ ៨៥ ឆ្នាំ ចាស់ជរា រស់នៅ ភូមិ ចំបក់ ពាម សង្កាត់ សង្ឃ័រ ក្រុង ស្វាយ រៀង ដោយ ជីវ ភាព ខ្វះខាត តស៊ូ ដើរ បេះ បន្លែ កំពីងពួយ ស្លឹក បាស់ ស្លឹក ដំឡូងឈើ ត្រាវ និង ម្អម យក មក លក់ នៅ ផ្សារ ក្រមួន ស្ថិត នៅ ភូមិ រោង បន្លែ សង្កាត់ ស្វាយ រៀង ក្រុង ស្វាយ រៀង ដើម្បី រស់ ប្រចាំ ថ្ងៃ ។
លោកយាយ និយាយ ទាំង ទឹកមុខ ក្រៀមក្រំ ថា ៖ កាលពី សង្គម គាត់ រស់នៅ ក្នុងភូមិ បាក់ រនាស់ ឃុំ សង្ឃ័រ ស្រុក ស្វាយ ទាប ជា គ្រួសារ មួយ មាន ទ្រព្យ មធ្យម គាត់ មាន កូន ស្រី ១ នាក់ រស់នៅ យ៉ាង សុខសាន្ត ។ លុះដល់ សម័យ សង្គ្រាម ត្រូវ បាន ខ្មែរក្រហម ជម្លៀស ទៅ នៅ ភូមិ ចំបក់ ពាម ឃុំ សង្ឃ័រ គាត់ ក៏ ត្រូវ បែក ពី ប្តី ( ប្តី ឈ្មោះ ទូច សា មុត ធ្វើ ជីវពល ) ។ ក្រោយមកលោកយាយ និង ប្អូនស្រី និង កូនស្រី ត្រូវ គេ ជម្លៀស ចេញពី ភូមិ ចំបក់ ពាម ទៅ រស់ក្នុង ខេត្តព្រៃវែង ។
លុះ ក្រោយ ថ្ងៃ រំដោះ ៧ មក រា ១៩៧៩ បាន នាំ គ្នា ត្រឡប់ មក រស់នៅ ភូមិ ចំបក់ ពាម វិញ ក៏ ដឹង ដំណឹង ថា ប្តី គាត់ បាន ស្លាប់ ក្នុង របប ប៉ុ ល ពត ។ គាត់ រស់នៅ ៣ នាក់ បងប្អូន បង្កើត និង កូនស្រី ក្រោយមក បាន រៀប ការកូន ស្រី ឲ្យ មាន ប្តី ក៏ ប៉ុន្តែ ជា អកុសល កូនស្រី ឈឺវង្វេងស្មារតី ជួប ការ លំបាក ក្នុង ជីវភាព សព្វ ថ្ងៃ កូនស្រី នៅ ក្បែរ ផ្ទះ ដែរ តែ មិន អាច ពឹងពាក់ បាន ទេ ព្រោះ ក្រីក្រ ដែរ ។ លោកយាយ រស់នៅ តែ ពីរ នាក់ បងប្អូន រកស៊ី ចិញ្ចឹម ប្អូន ក៏ ប៉ុន្តែ ប៉ុន្មាន ឆ្នាំ ចុង ក្រោយ នេះ គាត់ កាន់តែ ចាស់ជរា ដាំ ដំណាំ លែង កើត ដើរ បេះ បន្លែ ក្នុងភូមិ និង តាម វាលស្រែ តាម ទីទួល ពាស វាល ពាស កាល បាន យក មក លក់គ្រាន់ ទិញ អង្ករ និង ទិញ ម្ហូបទទួលទាន ប្រចាំ ថ្ងៃ ៕
ដោយ ៖ សិលា