ព័ត៌មានទាន់ហេតុការណ៍៖

ឧទ្យាន​ជាតិ​គិរីរម្យ​ គឺ​ជា​​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ ដែលសម្បូរទៅដោយសក្តានុពលធម្មជាតិ ជាមួយនឹង​ទេសភាព​​ល្អ​ប្រណិត​ អាកាសធាតុល្អបរិសុទ្ធគ្រប់រដូវកាល

ចែករំលែក៖

ខេត្ត​កំពង់​ស្ពឺ​៖​ ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ ដែលមានឈ្មោះល្បីល្បាញថា ឧទ្យានជាតិគិរីរម្យ ជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅចម្ងាយ ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ ៨ម៉ឺនហិចតា ព្រមទាំងជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់នៅកម្ពុជា ។ 

ឧទ្យាន​ជាតិ​គិរីរម្យ​ គឺ​ជា​​រមណីយដ្ឋាន​ទេសចរណ៍​ធម្មជាតិ​ ដែលសម្បូរពោរពាសទៅដោយសក្តានុពលធម្មជាតិ ជាមួយនឹង​ទេសភាព​​ល្អ​ប្រណិត​ អាកាសធាតុល្អបរិសុទ្ធគ្រប់រដូវកាល និងមានលម្អទៅ​ដោយ​ដើម​ស្រល់​​ធម្មជាតិ​​ ជាមួយនឹងជ្រោះជ្រង ​និងទឹក​ធ្លាក់​ជា​ច្រើននៅលើកំពូលភ្នំ ។ 

ជាមួយគ្នានេះ ការរៀបចំសម្បទាទេសចរណ៍នៅក្នុងឧទ្យាន ក៏មានគ្រប់លក្ខណៈ ដើម្បីតម្រូវការសម្រាកលំហែរបស់អ្នកទេសចរជាតិ និងអន្តរជាតិផងដែរ ក្នុងនោះ គោលដៅទាក់ទាញសំខាន់ៗជាច្រើន ក្នុងគោលដៅទាំងអស់នៃឧទ្យាន មានដូចជា៖

១. រមណីយដ្ឋាន វីគិរីរម្យ ផាញរីស៊ត

២. រំហើយ គិរីរម្យ រីស៊ត 

៣. បឹងចំការតែ

៤. ភូមិដំណាក់ដំរី

៥. ទឹកធ្លាក់ឆៃយ៉ា

៦. បឹងប៉េសេ

៧. ឧទ្យានបោះតង់

៨. ទឹកធ្លាក់អូតាសេក ៕

ដោយ​៖ តារា​


ចែករំលែក៖