ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងស្តីពីអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ខណៈតាមបណ្ដារាជធានី ខេត្ត អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួង បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្តប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាល នៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤៖
១-តំបន់វាលទំនាប៖
-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C ។ ខ្យល់បក់មកពីទិស បស្ចិម និងទិសអាគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ ភ្នំពេញ កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និង តាកែវ អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី១០% – ៣០%។
២-តំបន់ខ្ពង់រាប៖
-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសបស្ចិម និងអាគ្នេយ៍មានល្បឿនមធ្យម ២ ម៉ែត្រវិនាទី។ ខេត្តត្បូងឃ្មុំ កំពង់ចាម ក្រចេះ រតនគិរី ស្ទឹងត្រែង ព្រះវិហារ និងមណ្ឌលគិរី អាចមានភ្លៀង ផ្គរគ្របដណ្តប់លើផ្ទៃដីពី៥%-១០%។
៣-តំបន់មាត់សមុទ្រ៖
-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៥°C ។ ខ្យល់បក់មកពី ទិស
បស្ចិម និងនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប អាចមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដីពី១០%-៣០%។ -រលកសមុទ្រ មានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕
ដោយ៖ តារា