ព័ត៌មានទាន់ហេតុការណ៍៖

លោក Zelensky បាននិយាយថា ប្រសិនបើលោក Biden មិនចូលរួមក្នុងកិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែនទេ វានឹងជាការអបអរសាទរសម្រាប់រុស្ស៊ី

ចែករំលែក៖

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រសិនបើប្រធានាធិបតីអាមេរិកលោក Joe Biden ខកខានកិច្ចប្រជុំកំពូលសន្តិភាពដែលរៀបចំដោយ Kiev ក្នុងប្រទេសស្វីសនៅខែក្រោយនោះវានឹងដូចជា “ការអបអរសាទរយ៉ាងកក់ក្តៅចំពោះប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin” ។
នៅពេលនេះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នៅថ្ងៃអង្គារទី២៨ ឧសភានេះ បានជំរុញឱ្យប្រធានាធិបតីអាមេរិកលោក Joe Biden ចូលរួមកិច្ចប្រជុំកំពូលសន្តិភាពដែលគ្រោងធ្វើនៅប្រទេសស្វីសនាខែមិថុនាខាងមុខនេះ ខណៈដែលលោកបានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ថាបានព្យាយាមបង្អាក់កិច្ចជួបជុំនេះ។
ការអំពាវនាវរបស់លោក Zelensky បានកើតឡើងបន្ទាប់ពីលោកទទួលបានការប្តេជ្ញាចិត្តពីប្រទេសបែលហ្ស៊ិកក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 ចំនួន ៣០គ្រឿងនៅត្រឹមឆ្នាំ ២០២៨ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចចុងក្រោយរបស់លោក ដើម្បីប្រមូលផ្តុំការគាំទ្ររបស់លោកខាងលិច។
អ៊ុយក្រែនកំពុងធ្វើការយ៉ាងខ្លាំង ដើម្បីឱ្យប្រទេសជាច្រើនចូលរួមសន្និសីទសន្តិភាពនៅខែក្រោយ ដោយសង្ឃឹមថានឹងទទួលបានការគាំទ្រយ៉ាងទូលំទូលាយសម្រាប់ផែនការរបស់ខ្លួនក្នុងការបញ្ចប់សង្រ្គាមរបស់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នេះអាចនឹងបាត់បង់ឥទ្ធិពលរបស់វា ប្រសិនបើប្រធានាធិបតី Biden ដែលជាអ្នកគាំទ្រដ៏សំខាន់របស់អ៊ុយក្រែនមិនចូលរួម ខណៈដែលលោកកំពុងមមាញឹកជាមួយយុទ្ធនាការប្រឆាំងនឹងលោក Donald Trump ហើយមិនបានបញ្ជាក់ពីការចូលរួមរបស់ខ្លួន។
លោក Zelenskyy បាននិយាយនៅក្នុងសន្និសីទកាសែតជាមួយនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo ថា ប្រសិនបើលោក Biden មិនមក វានឹងដូចជាផ្តល់ឱ្យនូវការសាទរដ៏រីករាយដល់លោកពូទីន។ លោកបានអះអាងថា លោក ពូទីន «ភ័យខ្លាចយ៉ាងខ្លាំង» ចំពោះកិច្ចប្រជុំកំពូលសន្តិភាព ហើយកំពុងព្យាយាមបំផ្លាញព្រឹត្តិការណ៍នេះ ដែលគ្រោងធ្វើនៅថ្ងៃទី ១៥-១៦ ខែមិថុនា។
ទោះជាយ៉ាងណា ទីក្រុងម៉ូស្គូបានច្រានចោលកិច្ចប្រជុំកំពូលសន្តិភាព ដែលគ្រោងធ្វើដោយគ្មានរុស្ស៊ីនេះ ដោយពណ៌នាថា «វាគួរឱ្យអស់សំណើច»។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា «តាមទស្សនៈរបស់យើង សន្និសីទនេះគឺអស់សង្ឃឹមទាំងស្រុង សម្រាប់ការស្វែងរកដំណោះស្រាយណាមួយចំពោះជម្លោះនៅអ៊ុយក្រែន»៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖