ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ សម្រេច ៖ ប្រការ ១..សេចក្តីសម្រេចនេះកំណត់អំពីការបែងចែក និងប្រគល់ភារកិច្ចជូនអគ្គស្នងការ អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ដើម្បីធានាការដឹកនាំប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
ប្រការ២..អគ្គស្នងការ ទទួលខុសត្រូវដឹកនាំការងាររួមរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រការ ៣…ត្រូវបានប្រគល់ភារកិច្ចជូនអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន ២២ រូប ដូចខាងក្រោម៖
ប្រការ ៤..អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវអនុវត្តការងារផ្សេងៗទៀតតាមការប្រគល់ភារកិច្ចពីអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
ប្រការ ៥…សេចក្តីសម្រេចទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ។
ប្រការ ៦…ប្រធានសេនាធិការ ប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ប្រធាននាយកដ្ឋាន កណ្តាលសណ្តាប់ធ្នាប់សាធារណៈ ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ នាយការិយាល័យបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងសាមីខ្លួនដែល បានកំណត់ក្នុងប្រការ២ និងប្រការ៣ ត្រូវអនុវត្តតាមសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា