ព័ត៌មានទាន់ហេតុការណ៍៖

អ្នកស្រុកបាន ប្រទះឃើញខ្លា ទៀតហើយ នៅជើងភ្នំ ពង្រ កងវ៉ា ក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ អ្នកស្រុកបាន ប្រទះឃើញខ្លា ទៀត ហើយនៅ ជើងភ្នំ ពង្រ កងវ៉ា រហូត មន្ត្រី អាជ្ញាធរ ចុះ ពិនិត្យស្នាមជើង ទាំងម៉ោង ៧យប់ថ្ងៃ ទី ២៨ ខែឧសភា ឆ្នាំ ២០២៤ ស្ថិត នៅ ខាងត្បូង ភ្នំ ក្នុងភូមិ ពង្រ សង្កាត់ កំពង់ស្វាយ ក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ 

លោក ស្រេង សុផល អភិបាលក្រុង សិរីសោភ័ណ បាន ប្រាប់ថា ៖ នៅ យប់ ថ្ងៃ ២៨ ឧសភា ប្រជាពលរដ្ឋ ជិះម៉ូតូ ត្រឡប់ពី ធ្វើការបាន ប្រទះឃើញ ខ្លា ១ក្បាលបាន បង្ហាញខ្លួនក្នុង ដីចម្ការ ដំឡូងមី ហើយក៏រាយការណ៍ ឱ្យ អាជ្ញាធរមក មើល ក៏ ផ្អើលដល់ ខ្លាគេច ចូលព្រៃភ្នំបាត់ទៅ ។ ទោះបីជា រឿង ពិត ឬ មិន ពិត ក្ដី នៅ ចំពោះ មុខ នេះ លោក បាន សុំ ឱ្យ ប្រជាពលរដ្ឋ មានការ ប្រុងប្រយ័ត្ន បើ ឃើញ ម្ដងទៀតសុំ រាយការណ៍ ជូន អាជ្ញាធរ និង សមត្ថកិច្ច នៅក្បែរ ភ្លាម ៗ ។

លោក អភិបាលក្រុង បានបញ្ជាក់ ថា ៖ ប្រជាពលរដ្ឋ ដែល ផ្អើល ពី ការប្រទះ ឃើញខ្លា នេះ មាន រយៈពេលជិត ១ស ប្តាហ៍ មកហើយ ថា បានឃើញ ប្រមាណ ២ ទៅ ៣ ដង មក ហើយ គឺច្រើន ឃើញ នៅ ពេលយប់ និង ពេលព្រឹក ព្រលឹម ។ 

ប្រជាពលរដ្ឋ ម្នាក់បានប្រាប់ថា គាត់ពិតជា បានឃើញ ពិតមែន នៅពេលគាត់ ដើរចេញពីផ្ទះមក ចម្ការក្បែរភូមិ ។ ពេលឃើញ មនុស្ស ខ្លា នោះ បាន ស្ទុះចូល ព្រៃក្បែរផ្លូវ ហើយ គាត់ ក៏ បានប្រាប់ សាច់ញាតិ ២ ទៅ ៣ នាក់ ឱ្យមក វែកព្រៃ រក មើលស្រាប់តែខ្លា បាន ក្រហឹម ដាក់ ពួក គាត់ភ័យ ក៏ បាន នាំគ្នារត់ចាកចេញ ពី ព្រៃមក រាយការណ៍ ជូន អាជ្ញាធរ ។ ទាក់ទង នឹង ការ ប្រទះ ឃើញ ខ្លា នេះ ដែរ ប្រជាពលរដ្ឋ ម្នាក់ ក៏ បាននិយាយប្រាប់ថា បានឃើញ ពេល យប់ ខណៈ ឆ្កែ ព្រូស ក៏ចេញ ទៅ មើល ឃើញ ឆ្កែ អូស លោង បោលមិន រួច និង បានឃើញ ខ្លា ដើរ ចូល ព្រៃវិញទៅ ។ 

សូមបញ្ជាក់ថា ៖ ក្នុងព័ត៌មាន ដែលទទួលបានពីប្រជាពលរដ្ឋរាយការណ៍ ត្រូវមានវិធានការ ការពារ ឬឱ្យមន្ត្រីជំនាញ ស្រាវជ្រាវ យកទៅអភិរក្សនៅភ្នំតាម៉ៅ ចៀសវាងប្រជាពលរដ្ឋរងគ្រោះ ដោយសារសត្វដ៏កាចសហាវនេះ ៕

ដោយ ៖ សិលា


ចែករំលែក៖