ភ្នំពេញ ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន នៅថ្ងៃពុធម្សិលមុិញនេះ បានបង្ហាញពីសកម្មភាពការងារថ្ងៃទី ២៤-២៨ ឧសភា ២០២៤ របស់ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន បានចុះជួសជុលថែទាំកំណាត់ផ្លូវជាតិ នៅតាមបណ្ដាខេត្ត សរុបចំនួន២៣ខេត្ត។
ក្រសួងសាធារណការនិងដឹកជញ្ជូន បញ្ជាក់ថា ៖ ចន្លោះពីនេះ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគិរី ស្ទឹងត្រែង កំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង ក្រចេះ កំពង់ធំ កំពង់ចាម កំពត កែប ព្រៃវែង តាកែវ ប៉ៃលិន ត្បូងឃ្មុំ កណ្តាល ព្រះវិហារ សៀមរាប ឧត្តរមានជ័យ ស្វាយរៀង បន្ទាយមានជ័យ ពោធិ៍សាត់ រតនគិរី និងខេត្តបាត់ដំបង បានចុះជួសជុលថែទាំលើផ្លូវជាតិសំខាន់ៗ នៅតាមបណ្ដាខេត្តរបស់ខ្លួន។
សកម្មភាពជួសជុលថែទាំងជាប្រចាំនេះ ធ្វើនៅលើកំណាត់ផ្លូវទាំងឡាយណា ដែលបានខូចខាត និងមានជង្ហុកសំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ឱ្យកាន់តែមានភាពងាយស្រួល និងការដឹកជញ្ជូនទំនិញឆ្លងកាត់ បានចំណេញពេលវេលា ចំណេញថវិកា ព្រមទាំងបង្កើននូវសោភ័ណភាពតាមដងផ្លូវផងដែរ៕
ដោយ ៖ សិលា