ក្លិបយក្សអាល្លឺម៉ង់ Bayern Munich បានតែងតាំងលោក Vincent Kompany ជាគ្រូបង្វឹកថ្មីរបស់ពួកគេក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំ។ អតីតកីឡាករសញ្ជាតិបែលហ្ស៊ិកវ័យ៣៨ ឆ្នាំរូបនេះបានស្នងតំណែងលោក Thomas Tuchel ហើយចាកចេញពីក្រុម Burnley ទៅក្រុម Bundesliga បន្ទាប់ពីក្លិបទាំងពីរបានយល់ព្រមលើតម្លៃសំណងដែលជឿថាមានចំនួន១០.២លានផោន។
លោក Kompany បានជួយក្រុមឡើងមកលីកកំពូលអង់គ្លេសជាមួយនឹងក្រុម Burnley ក្នុងឆ្នាំ២០២២-២០២៣ ប៉ុន្តែក្រុមនេះបានរងការកាត់ចេញពីក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១៩។
អតីតខ្សែការពារ Manchester City បាននិយាយថា “វាជាកិត្តិយសដ៏អស្ចារ្យដែលអាចធ្វើការឱ្យក្លិបនេះ FC Bayern គឺជាស្ថាប័នមួយនៅក្នុងបាល់ទាត់អន្តរជាតិ” ។
លោក Kompany ដែលបានចូលនិវត្តន៍ពីការលេងនៅឆ្នាំ២០២០ បានចូលរួមជាមួយក្រុម Burnley ពី Anderlecht ក្នុងឆ្នាំ២០២២ ហើយបានចុះកិច្ចសន្យាបន្តរយៈពេល៥ឆ្នាំកាលពីឆ្នាំមុន។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បានបដិសេធមិនឆ្លើយសំណួរអំពីអនាគតរបស់គាត់បន្ទាប់ពីការបរាជ័យក្នុងផ្ទះរបស់ Burnley ដោយក្រុម Nottingham Forest នៅថ្ងៃចុងក្រោយនៃរដូវកាលនេះ។
ក្លិប Burnley បានប្រកាសថា “ដំបូងពួកគេមានទំនុកចិត្តក្នុងការរក្សា Kompany នៅ Turf Moor ប៉ុន្តែ ការផ្លាស់ប្តូរនៃស្ថានភាពបានធ្វើឱ្យវាមិនអាចទៅរួចទេ។ យើងយល់ពីភាពទាក់ទាញ និងកិត្យានុភាពរបស់ក្លឹបដូចជា Bayern Munich និងគោរពនូវមហិច្ឆតារបស់ Vincent ក្នុងការស្វែងរកឱកាសថ្មីៗ”។
មិនមានការប្រកាសអំពីថា តើក្រុម Backroom របស់ Kompany រួមទាំងជំនួយការអ្នកចាត់ការលោក Craig Bellamy នឹងចូលរួមជាមួយគាត់នៅប្រទេសអាឡឺម៉ង់ដែរឬទេ ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)