ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកពងទាបុកម៉ូតូរបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់អង្គភាព៧១១​ កងពលតូចលេខ៧០​ ដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវរថយន្តបេីកបុកកាលពីវេលាម៉ោង៣រសៀល​ ថ្ងៃទី៣០​ ខែឧសភា​ ឆ្នាំ២០២៤​ នៅលេីកំណាត់ផ្លូវជាតិលេខ៤​ ជាប់ផ្លូវរថភ្លេីង​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ2KC-6204​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិច ខណៈមកដល់ចំណុចកេីតហេតុត្រូវបានរថយន្តកូរ៉េដឹកពងទា​ មិនចាំស្លាកលេខបុកពេញទំហឹងបណ្តាលឱ្យអ្នកជិះម៉ូតូដួលបោកទៅលេីថ្នល់រងរបួសធ្ងន់​ ហើយភ្លាមៗនោះរថយន្តបង្កហេតុបានបន្តបេីកគេចខ្លួនបាត់។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់៧១១​ កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យព្រះកុសុមៈដេីម្បីសង្គ្រោះ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖